យោងតាមគេហទំព័រ May Daily បានឲ្យដឹងថា ក្មេងស្រីអាយុ ១០ ឆ្នាំ ម្នាក់បានចំណាយលុយជាង ២ម៉ឺនដុល្លារ ដើម្បីទិញឡានបញ្ជា ជានិមិត្តរូបឲ្យនាង គឺលោក Show Luo ។
ក្មេងស្រីម្នាក់នោះ បានអង្គុយលើឡាន ដោយបង្ហាញលុយដែលនាងទទួលបាន កាលពីបុណ្យចូលឆ្នាំចិន ដែលទើបតែកន្លងទៅ ហើយនាងនិយាយថា “បងប្រុស Show Luo ខ្ញុំបានទិញឡានបញ្ជា ដ៏ធំមួយសម្រាប់បង បងត្រូវតែទទួល” ។ មិនតែប៉ុណ្ណោះ នាងថែមទាំងប្រាប់ថា នាងពិតជាស្រឡាញ់ Show Luo ខ្លាំងណាស់។ នាងបានប្រាប់ទៀតថា នាងនឹងប្រគល់ឡានបញ្ជាដ៏ថ្លៃនេះទៅ Show Luo នៅក្នុងកម្មវិធីប្រគំតន្រ្តីរបស់លោក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល