ក្រុមហ៊ុន Apple នៅពេលនេះកំពុងតែវក់វីជាខ្លាំងដោយសារតែតម្លៃភាគហ៊ុនរបស់ខ្លួននៅប្រទេសចិនកំពុងតែធ្លាក់យ៉ាងសាហាវ ក្រោយពេលការចេញយុទ្ធសាស្រ្តវាយលុកទីផ្សារថ្មីរបស់បណ្ដាក្រុមហ៊ុនផលិតទូរសព្ទ Smart Phone នៅក្នុងស្រុក នេះបើតាម International Data Corporation។
តម្លៃភាគហ៊ុនរបស់ Apple លើការលក់ iPhone បានធ្លាក់ពី ១០% ទៅ ១៩% បើតាមការវិភាគរបស់IDC តែក៏មានការវិភាគផ្ទុយផងដែរថាអ្នកប្រើប្រាស់គេផ្អាកការទិញ iPhone 4S ដើម្បីសំងំរង់ចាំការចេញរបស់ iPhone 5 ឬ New iPhone នាអំឡុងខែ តុលា ខាងមុខនេះ។
ការធ្លាក់តម្លៃភាគហ៊ុនរបស់ Apple ដោយសារការលក់ iPhone 4S មិនដាច់នៅចិនបាននាំអោយZTE, Lenovo និង Huawei បានឡើងមកលំដាប់ Top 5 ជាលើកទី ១ ក្នុងប្រវត្តិសាស្រ្តនៃការរកស៊ីរបស់ក្រុមហ៊ុនទាំង ៣ នេះ។ តែទោះបីជាយ៉ាងណាក៏ក្រុមហ៊ុនក្នុងស្រុកមិនអាចវ៉ាក្រុមហ៊ុនដែលមកពីបរទេសបានោះទេ ព្រោះអ្វីដែលជាបញ្ហានោះគឺគោលដៅអាជីវកម្មរបស់គេគឺ ភាគច្រើនវាយលុកទៅកាន់ មនុស្សដែលចូលចិត្តប្រើទូរសព្ទដែលមានតម្លៃក្រោម ២០០$៕
ដោយ៖ ម៉ូកាប្រភពពី៖ Wantchinatimes