រថយន្ត Ford F-450 Exterior ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្តធន់ធំ ដ៏ប្រណិត  ដែលមានរូបរាង ធំមាំ ស្រស់ស្អាត ងាយស្រួលបើកទៅផ្លូវជិតឆ្ងាយ ប្រកបដោយសុវត្ថិភាព។

រថយន្ត Ford F-450 Exterior ឆ្នាំ២០១៣ ត្រូវតុបតែង និងរចនាម៉ូដឡើងល្អឥតខ្ចោះ ទាំងរូបរាងខាងក្នុង និង ខាងក្រៅ ដែលបានបំពាក់ជាមួយបច្ចេកវិជ្ជាថ្មីមាន ៨ម៉ាស៊ីន ស៊ីសំាង៦.៧លីត្រមានទ្វារ ៤ និង មានកន្លែងអង្គុយធំទូលាយ និង សណ្តោងវត្ថុធ្ងន់ៗ បានយ៉ាងងាយ។

ពិសេសរថយន្ត Ford F-450 Exterior មានបំពាក់ជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាព  ពោងការពារសុវត្ថិភាព មាន ABS កៅអីសុវត្ថិភាពសំរាប់កុមារ  និង មានតំលៃ ៦៦,៣៥០ ដុល្លារនៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

/

/

/

ដោយ៖ វណ្ណៈប្រភព៖ motortrend