ភ្នំពេញ៖ ពិធីករមានភាពលេចធ្លោ មួយរូបក្នុងកម្មវិធី “Cha Cha Cha” ប្រចាំស្ថានីយទូរទស្សន៍ បាយ័ន លោក ជា វណ្ណា រិទ្ធ បានប្រកាសក្នុងគេហទំព័រ Facebook ថា ពេលដែលលោកឃើញ មិត្តភ័ក្តិរួមការងារ នាង សុខ សោម៉ាវត្តី មានកូនគួរឲ្យ ស្រលាញ់ ធ្វើឲ្យលោក និងភរិយាកាន់តែចង់ បានកូនក្នុងពេល ឆាប់ៗនេះ។

នាពេលកន្លងមកតារា ប្រុសរូបស្រស់សង្ហា លោក ជា វណ្ណារិទ្ធ បានប្រាប់ឲ្យដឹងថា លោកមិនទាន់ចង់ បានកូនភ្លាមៗទេ ចង់ទុកពេល សម្រាប់ការងារ ដោយលោក និងភរិយាមាន គម្រោងយកកូន នៅឆ្នាំក្រោយ ។ ដោយឡែកនៅពេលលោក និងភរិយាបានដឹកដៃ គ្នាទៅសួរសុខទុក មិត្តរួមអាជីព អ្នកនាង សុខ សោម៉ាវត្តី សម្រាលកូននៅ មន្ទីពេទ្យកាលពីពេលថ្មីៗ នេះស្រាប់តែពិធីករ ដែលទទួលបានជោគជ័យ ទាំងជីវិតការងារ និងស្នេហាផ្ទួនៗគ្នារូបនេះ មានអារម្មណ៍ច្រណែន និងចង់បានកូនឆាប់ៗទៅវិញ។

លោក ជា វណ្ណារិទ្ធ បានបង្ហោះនៅលើគេហទំព័រ Facebook ជាភាសាអង់គ្លេសថា “Yesterday visit Vatey & Jasmine with my wife. Her baby really cute and make me and my wife gonna have baby soon too” ដែលមានន័យជាភាសាខ្មែរថា កាលពីម្សិលមិញ ខ្ញុំទៅសួរសុខទុក វត្តី និង កូន ជាមួយភរិយារបស់ខ្ញុំ។ កូនរបស់នាងពិតជាស្រស់ស្អាត គួរឲ្យស្រលាញ់ណាស់ ដែលធ្វើឲ្យខ្ញុំ និង ភរិយាពិតជាចង់បានកូន ដូចគេក្នុងពេលឆាប់នេះដែរ ។ តែលោកមិនបានបញ្ជាក់ទេ ថាចង់បាន កូនប្រុសឬក៏ស្រីនោះទេ។

គួររំឭកផងដែរថា តារាសម្តែង និងជាពិធីករ ដែលទើបតែ ទទួលបានពានរង្វាន់ “ពិធីករដ៏ឆ្នើម” ក្នុងកម្ម វិធី “Freshy Boy&Girl” វគ្គផ្តាច់ព្រ័ត្រ លោក ជា វណ្ណារិទ្ធ បានសម្រេចចិត្ត ចូលរោងការជាមួយភរិយា វ័យក្មេងស្រស់ស្អាត មិនចាញ់អ្នកសិល្បៈ កាលពីថ្ងៃទី ២៧ មករា ឆ្នាំ ២០១៣ រួចមក លោកធ្លាប់តែប្រកាសក្តែងៗថា លោកមិនទាន់ចង់គិតគូរ ពីរឿងយកកូនទេ។ ប៉ុន្តែពេលនេះ បន្ទាប់ពីឃើញមិត្តភក្តិ រួមអាជីពមានកូន គួរឲ្យស្រឡាញ់ លោក និងភរិយា ក៏ចង់បានកូនក្នុង ពេលឆាប់ៗនេះ៕

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល