បន្ទាប់ពីបានបង្ហាញឡានថ្មីៗ ចំនួន ៤ គ្រឿងដោយក្នុងនោះមានឡាន ២​ ថ្មី និង ២ គ្រឿងទៀតសំរាប់តួរអង្គចាស់ តែរចនាម៉ូតថ្មី ។ ហើយថ្មីៗនេះ អ្នកដឹកនាំរឿង Transformers លោក Michael Bay បានបង្ហាញរថយន្តថ្មីមួយគ្រឿងទៀតហើយ មកចូលជាសមាជិកក្រុមគ្រួសារ Transformers 4 ។

/រថយន្តថ្មីនេះគឺ Lamborghini Aventador ដែលត្រូវបានបង្ហោះចូលទំព័រ Facebook គឺជាឡានស៊េរីថ្មីរបស់ Lamborghini គឺ Lamborghini Aventador LP 700-4 Coupe ដែលជាទើបតែចេញឆ្នាំ ២០១៣នេះឯង ។ នៅក្នុងរូបថតរថយន្តថ្មីនេះ Michael Bay មិនបានបញ្ជាក់ថា រថយន្តថ្មីនេះ ត្រូវដើរតួរអ្វីនោះទេ ។ តែទស្សនិកជន ជាពិសេសអ្នកគាំទ្រ របស់ Transformers តាំងតែពីយូរមកហើយនោះ បានទស្សទាយថា ដោយសារតែមើលទៅសភាព របស់ឡានមានលក្ខណកាច អង់អាច ដែលគេអាចនិយាយបានថា ឡាននេះគឺជាឡានរបស់ក្រុម Decepticon ដែលជាសត្រូវរបស់ក្រុម Autobot ។

/

/

ដោយ ៖ លីលីប្រភព ៖ facebook