ថ្មីៗនេះនៅឯពិព័រណ៍ម៉ូតូ Intermot 2012 ដែលបានប្រារព្ធនៅ Cologne ប្រទេសអាឡឺម៉ង់ក្រុមហ៊ុន Ducati បានដាក់បង្ហាញជាផ្លូវការនូវ Version ពិសេសមួយសំរាប់ superbike 848 EVO Corse 2013។

នេះគឺជាការអាប់ហ្គ្រេដបន្តិចបន្តួចសំរាប់ 848 EVO Corse ជាមួយការផ្លាស់ប្តូរទៅលើពណ៌គឺពណ៌ខ្មៅប្រផេះដ៏ស្រស់ស្អាត ប្លែកភ្នែក។ ទន្ទឹមនឹងនោះ 848 EVO Corse 2013 Version ពិសេស មានបន្ថែមមួយចំនុចថ្មីទៀត នោះគឺធុងសាំងប្រភេទថ្មីធ្វើឡើងពីអាលុយមីញ៉ូមដែលអាចផ្ទុកបានបរិមាណ 18លីត្រច្រើនជាង 2,5 លីត្របើប្រៀបជាមួយនឹង Version ចាស់។

/

Superbike 848 EVO Corse 2013

បើនិយាយពីកំលាំងម៉ាស៊ីន 848 EVO Corse Version ពិសេសនេះនៅតែប្រើម៉ាស៊ីន Testastretta Evoluzione Twin, ពីរស៊ីឡាំងដែលមានរាងជាអក្សរ L មុំ 90ដឺក្រេ ធ្វើឲ្យត្រជាក់ដោយសារធាតុរាវនិងមានកំលាំង 849,4cc។ សព្វថ្ងៃ Ducati នៅមិនទាន់ប្រាប់ពីតំលៃលក់របស់ម៉ូតូទំនើបនេះនៅឡើយទេ៕

/

/

/

/

ដោយ៖ សិលាប្រភព៖ tte