អ្នកប្រើប្រាស់ Facebook តាមរយៈឧបករណ៍ iOS ភាគច្រើនតែងតែត្អួញត្អែរពីល្បឿនដែលមិនអាចជឿបានរបស់វា សូម្បីតែអ្នកប្រើ iPad ភាគច្រើនគេប្រើ web browser ផ្សេង ដែលមិនចង់ប្រើកម្មវិធីFacebook ដែលមានស្រាប់នោះទេ។
តាមព័ត៌មាន NY Times បានឲ្យដឹងថា Facebook បានទទួលស្គាល់ពីបញ្ហានេះ ហើយវិស្វកររបស់គេកំពុងសរសេរ app Facebook នេះឡើងវិញទាំងស្រុងសំរាប់ iOS។ ចំណុចដែលគេផ្តោតសំខាន់បំផុតនោះគឺល្បឿន។ កម្មវិធី Facebook ថ្មីនេះនឹងត្រូវបានសរសេរឡើងវិញដោយប្រើភាសា Objective-C (ដែលជាភាសាសរសេរកម្មវិធីជាស្តងដារបស់ iOS)។ version បច្ចុប្បន្ននេះ ជាការពិតវាបានសរសេរដោយផ្អែកទៅលើ web HTML5 ដែលសំបកខាងក្រៅគឺ Objective-C។អ្នកកាសែត NY Times ម្នាក់បានមានឱកាសប្រើសាកល្បងកម្មវិធី Facebook ថ្មីបានឲ្យដឹងថាល្បឿនរបស់វាត្រូវបានកែលម្អយ៉ាងច្បាស់លាស់ បើប្រៀបធៀបជាមួយនឹងversion បច្ចុប្បន្ននេះ។តាមប្រភពព័ត៌មានអ្នកសរសេរកម្មវិធីនេះ គេបានឲ្យដឹងថាកំណែរFacebook ថ្មីកំពុងក្នុងដំណាក់កាលសាកល្បងផ្ទៃក្នុង ហើយនឹងមានវត្តមាននៅលើ Apps Store ក្នុងរដូវក្តៅខាងមុខនេះ។
ដោយ៖ មិនាប្រភព៖ tinhte