width=456

ចិន៖ កាលពីថ្ងៃទី៥ ខែមិថុនា   មានគ្រូបង្រៀន  ឪពុកម្តាយ និង ប្រជាពលរដ្ឋ១ម៉ឺននាក់បានមកជួបជុំគ្នា  នៅឯវិទ្យាល័យមួយ ក្នុងឃុំMaotanchang នៅក្នុងភាគខាងកើត  នៃខេត្តAnhui ប្រទេសចិន  ដើម្បីតាមដានមើលសិស្សសាលាចំនួន៥០០០នាក់ ដែលបាននាំទៅកាន់ទីក្រុងLu’an ដែលមានចំងាយ៧០គីឡូម៉ែត្រ  ឆ្ងាយពីកន្លែងដែលពួកគេរស់នៅ  ដើម្បីធ្វើការប្រឡងចូលរៀនថ្នាក់មហាវិទ្យាប្រចាំ ដើម្បីឲ្យប្រាកដថាសិស្សទាំងអស់បានទៅកន្លែងប្រឡងនៅក្នុងទីក្រុងLu’anដោយសុវត្ថិភាព។ ពិសេស មានមន្ត្រីប៉ូលិសនៅក្នុងតំបន់ដង្ហែតាមការពារសិស្សទាំងអស់ថែមទៀតផង។

មានរថយន្តក្រុងដឹកសិស្សសាលាចំនួន៥២គ្រឿង  ដែលរៀបចំឡើងដោយ សាលាជាមួយនឹងវត្តមានរថយន្តប៉ូលិស៤គ្រឿងទៀតតាមការពារ នេះជាហេតុការណ៍មួយដ៏អស្ចារ្យ និងធំបំផុតដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសចិន ពេលសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ៕

width=456

width=456

width=456

width=456

ដោយ៖  វណ្ណៈប្រភព​៖  chinabuzz