ភ្នំពេញ៖ មិនទាន់បានរយៈបីខែ ស្រួលបួលផង តារាសម្តែងសម្បូរមន្តស្នេហ៍ កែវ នីសា ស្រាប់តែលេចមុខឲ្យជ្រងោៗ នៅក្នុងឈុតខារ៉ាអូខេបទពាក្យបីមាត់ ដែលច្រៀងដោយកូនខ្មែរម្នាក់ រស់នៅសហរដ្ឋអាមេរិក មានឈ្មោះថា លោក Jay Chan ។
ខណៈស្រីស្រស់ កែវ នីសា បានចេញទៅសម្តែងនៅ ទឹកដីសម្បូរដុល្លារភ្លាម នាងត្រូវបាន Sponsor ដែលជាអ្នកធានាយកនាង ទៅសម្តែងនៅអាមេរិកនោះ ឲ្យថតខារ៉ាអូខេ បទចម្រៀងភ្លែត ដោយមិនបង្អង់យូរឡើយ ជាមួយដៃគូរួម ដំណើរគឺអ្នកនាង កាតុ ។ មូលហេតុ ដែលនាំឲ្យ Sponsor ជ្រើសយក កែវ នីសា មកសម្តែងនៅក្នុង ខារ៉ាអូខេបទ ពាក្យ៣មាត់ នេះ ដោយសារតែគេ មើលឃើញថា នាងគឺជាតារាសម្តែង មានប្រជាប្រិយភាព និងមានទេពកោសល្យ។ ជាពិសេសទៅទៀតនោះ គឺខាងក្រុមហ៊ុន ដែលយកនាងទៅ ចង់លើកតម្កើងសិល្បករ សិល្បការិនី និងកូនខ្មែរ ដើម្បីឲ្យជាតិសាសន៍គេ បានស្គាល់ផងដែរ ។
បន្ទាប់ពីលេចចេញនូវ វីដេអូឃ្លីប (Trailer) ដែលមានរយៈពេលខ្លី នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook និង YouTube ភ្លាម ធ្វើឲ្យមហាជនទូរទៅ នៅក្នុងស្រុកមួយចំនួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែឃើញ តារាសម្តែងសាច់ស សម្បូរដើមទ្រូង កែវ នីសា សម្តែងនៅក្នុង បទចម្រៀងមួយនេះ ដែលគេដឹងថា មិនមែនជាទិដ្ឋភាពនៅក្នុងស្រុកខ្មែរឡើយ។ មិនតែប៉ុណ្ណោះ គេក៏បានដឹងទៀតថា ការថតសម្តែងខារ៉ាអូខេនេះ មិនមែនជាផលិតកម្ម ក្នុងស្រុកនោះទេ ។
ចំពោះបទចម្រៀង ពាក្យបីមាត់ ដែលលេចមុខអ្នកមេម៉ាយ ចាយរាងវ័យក្មេង សាច់សរដូច បណ្តូលចេក កែវ នីសា សម្តែងនៅ សហរដ្ឋអាមេរិកនេះ គឺនឹងអាចធ្វើឲ្យនាង ទទួលបានប្រជាប្រិយភាព មួយកម្រិតទៀត នៅក្រៅស្រុក បន្ទាប់ពី បទចម្រៀងមួយនេះ ចេញលក់នៅលើ ទីផ្សារសហរដ្ឋអាមេរិក ។
ថ្មីៗនេះ បើយោងតាមប្រភពពី អ្នកកៀកជិតស្និទ្ធ នឹង កែវ នីសា ដែលកំពុងតែរស់នៅ សហរដ្ឋអាមេរិកនោះ បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា នាងជិតដល់ថ្ងៃត្រឡប់មក មាតុប្រទេសវិញហើយ តែនាងនៅសល់ ការសម្តែងរបស់នាង មួយ Show ទៀតនៅថ្ងៃស្អែក ។
ប្រភពដដែល បានបង្ហើបឲ្យដឹងទៀតថា បងប្អូនខ្មែររស់នៅ សហរដ្ឋអាមេរិក ពេញចិត្តនឹងនាង ហើយចង់ឲ្យនាងនៅបន្តការសម្តែង ជាច្រើន Show បន្ថែមទៀត ។ តែយ៉ាងណានោះ គេមិនដឹងប្រាកដនៅឡើយទេ នៅបន្តឬយ៉ាងណាទេ ព្រោះ កែវ នីសា ជាប់រវល់ការងារច្រើន នៅប្រទេសកំណើតរបស់ខ្លួន ៕






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល