ក្រិច៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៩ តុលាម្សិលមិញនេះ ថាក្រុងអាតែន ហាក់បីដូចជាទទូលបានភាពវឹកវរយ៉ាងខ្លាំង ខណៈដែលលោកស្រីអធិកាបតីAngela Merkel មានវត្ថមាននៅទីនោះ។

width=454

ប្រភពខាងលើបានអោយដឹងថា ក្រុមបាតុករប្រមាណជា ៥០,០០០ នាក់ នៅក្រុងអាតែនបាននាំគ្នាចេញមកប្រឆំាងតវ៉ា ដោយអ្នកខ្លះបានដុតកម្ទេចទង់ជាតិ​អាឡឺម៉ង អ្នកខ្លះបានគប់ដុំថ្ម ទឹកសុទ្ទទៅលើក្រុមប៉ូលីស រហូតដល់អ្នកខ្លះបានស្រាតរត់ពេញទីក្រុង ខណៈពេលដែលដំណើរទស្សនកិច្ចរបស់លោកស្រី Angela​​ ទៅដល់ទីនោះនាថ្ងៃ អង្គារម្សិលមិញនេះ។

width=457

width=457 ជាមួយក្រុមប៉ូលីលប្រហែល ៧,០០០នាក់ និងការបាញ់ឧស្ម័នផ្សេងបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករផងនោះ ទើបប៉ូលីសអាចបង្រាប និងចាប់ខ្លួនមនុស្សបានប្រមាណជា ២,០០០នាក់ ពោលគឺចាប់ខ្លួនពួកគេបាននៅជិតការិយាល័យលោកនាយករដ្ឋមន្រ្ដីក្រិច​ គឺAntonis Samaras និងនៅជុំវិញស្ថានទូតអាឡឺម៉ង់ផងដែរ។គួរបញ្ចាក់ផងដែរថា ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ ប្រទេសស្ថិតក្នុងអឺរ៉ុបមួយនេះ ហាក់បីដូចជា ជូបនូវវិបត្ដិមួយចំនួនដូចជា វិបត្ដិនយោបាយ ជំពាក់បំណុលប្រទេសតំបន់អឺរ៉ុប និងភាពគ្នានការងារធ្វើរបស់ប្រជាពលរដ្ឋផងដែរ៕

 

ដោយ៖ រក្សាប្រភព៖ dailymail