Galaxy Note 4 ត្រូវបាន Samsung កែលំអច្រើន  គួរឱ្យចាប់អារម្មណ៍ជាង  ធៀបនឹងកំណែនៃស្រឡាយ Note មុនៗ។ Galaxy Note 4 ប្រើប្រាស់អេក្រង់ QHD, កាមេរ៉ា 16 megapixel មានមុខងាររក្សាលំនឹងនៃរូបភាព, មានប្រព័ន្ធ LTE ល្បឿនលឿន ពិសេស ស្មាតហ្វូននេះ ប្រើ CPU snapdragon 805 4-core 2.7Ghz ឬ 8 core ទៅតាមទីផ្សារនៃប្រទេសនីមួយៗ។

/

Samsung Galaxy Note 4

Samsung Galaxy Note 4 នឹងមានពីរកំណែ ចំពោះគ្រឿងម៉ាស៊ីន ក្នុងនោះ មួយកំណែ ប្រើ CPU Snapdragon 805 មកពី Qualcomm  ចំណែកកំណែមួយទៀត ប្រើឈីប  Exynos 5433 8-core  ដោយមាន 4-core Cortex A53  កម្រិត 1.3 GHz និង 4-core Cortex A57 កម្រិត 1.9 GHz ។ កំណែទាំងពីរនេះ សុទ្ធតែមាន RAM 3 GB មានអង្គចងចាំក្នុងម៉ាស៊ីន 32GB អាចបន្ថែមតាមរយៈ MicroSD រហូតដល់ 64GB។

ស្មាតហ្វូន Samsung Galaxy Note 4 មានកាមេរ៉ាពីរ ក្នុងនោះ កាមេរ៉ាមុខ 3.7 Mpx និងក្រោយ 16 Mpx អាចថតសកម្មភាពកម្រិត 4K ព្រមទាំងមុខងាររក្សាលំនឹងរូបភាព Smart IOS ដ៏គួរឱ្យចាប់អារម្មណ៍។

/

Samsung Galaxy Note 3

គេអាចនិយាយបានថា Samsung Galaxy Note 4 គឺជាកំណែដ៏ល្អ និងខ្លាំងក្លាជាងកំណែ Galaxy Note 3 ដែលកំពុងមានវត្តមានក្នុងទីផ្សារបច្ចុប្បន្ន។ Galaxy Note 3 ស៊ីមពីរ នៅកម្ពុជា មានតម្លៃប្រហែល ៦៩៩ដុល្លារ រីឯកំណែស៊ីមមួយ មានតម្លៃ ប្រហែល ៥១០ដុល្លារអាមេរិក។ ចំណែក Samsung Galaxy Note 4 មានតម្លៃប្រហែល ៧៥០ដុល្លារអាមេរិក។

ខាងក្រោមនេះគឺជាតារាងប្រៀបធៀបរវាងរចនាសម្ព័ន្ធផ្នែករឹងរបស់ Galaxy Note 3 និង Galaxy Note 4 សូមអញ្ជើញបន្តតាមដានស្វែងយល់ ដើម្បីអាចសម្រេចចិត្តបានត្រឹមត្រូវថា តើគួរតែទិញមួយណា ចោលមួយណា នៅពេលអ្នក មានទឹកប្រាក់មិនច្រើនប៉ុន្មាន៕

/

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena/tech