Lee Hyori តារាចំរៀងដែលមានបទពិសោធន៍ច្រើន ត្រូវបានគេស្គាល់ថា មានជំនាញក្នុងការតែងខ្លួនជារបៀបសិចស៊ី ហើយធ្វើអោយទស្សនិកជន យកធ្វើជានិមិត្តរូប នៃតារាសិចស៊ីប្រចាំកូរ៉េ ។ បន្ទាប់ពីរៀបការ ជាមួយនិងស្វាមី Lee Sang Soon រួចមក នាងមិនធ្លាក់ប្រជាប្រិយភាពឡើយ នាងនៅតែត្រូវប៉ាន់ជានិច្ច ព្រោះនាងនៅតែសិចស៊ីនិងស្អាត ។

width=470ថ្មីៗនេះនាងបាន ទស្សនាវដ្ដី Cosmopolitian អញ្ជើញអោយធ្វើជាតារាម៉ូដែល ។ ប្រាកដណាស់នាងមិនចោលស្ទីលសិចស៊ីរបស់នាងឡើយ ។ នាងបាននិយាយថា បន្ទាប់ពីនាងរៀបការរួចនាងគិតថា ប្រហែលជានាងលែងមានឱកាស ថតរូបសិចស៊ីទៀតហើយ តែពេលនេះបានខាងCosmoplitian អញ្ជើញនាង ពិតជាធ្វើអោយនាងសប្បាយចិត្តណាស់ ។

width=470Lee Hyori ក៏បានប្រាប់អំពី ជីវិតអាពាហ៍ពិពាហ៍របស់នាងផងដែរថា ពេលនេះនាងកំពុងស្ថិតនៅក្នុងវិស្សមកាលជាមួយនិង ស្វាមីរបស់នាង ហើយពួកនាងមានជីវិតសប្បាយរីករាយណាស់ ៕

width=470

width=470

width=470

 

ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop