អ្នកបានដឹងអ្វីខ្លះអំពីបាតុភូតធ្លាក់ព្រិល ហើយតើហេតុអ្វីបានជាមានការធ្លាក់ព្រិលខុសប្រក្រតីនៅតំបន់មួយចំនួន ដែលពីមុនមក មិនធ្លាប់កើតមាន? សូមស្វែងយល់ទាំងអស់គ្នា ៖ ធ្លាក់ព្រិលនៅតំបន់មជ្ឈឹមបូព៌ា

គេតែងបានដឹងថា ប្រទេសអេហ្ស៊ីប គឺជាប្រទេសដែលមានអាកាសធាតុក្ដៅហែង ដោយសារឥទ្ធិពលរបស់សមុទ្រខ្សាច់ដ៏ធំ។ ប៉ុន្ដែ ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍មកនេះ ពិភពលោក មានឱ្យកាសល្អ ដោយបានគយគន់ទិដ្ឋភាពព្រិលធ្លាក់ដ៏ក្រាស់ក្រែលជាលើកដំបូងក្នុងរយៈពេល ១១២ឆ្នាំមកនេះ ៖ ព្រិលធ្លាក់នៅតំបន់ ពីរ៉ាមីត។

/

កាលពីថ្ងៃទី១៣កន្លងទៅ ព្យុះព្រិលមួយដ៏ធំ ដែលមានឈ្មោះថា Alexa បានគ្របដណ្ដប់មកលើតំបន់មជ្ឈឹមបូព៌ា អូសកាត់ក្រុង Cairo ប្រទេសអេហ្ស៊ីប តំបន់ស័ក្ដិសិទ្ធិ Jerusalem និងតំបន់មួយចំនួន របស់ប្រទេសស៊ីរី។ អាកាសធាតុនៅក្នុងតំបន់ទាំងនោះ ជួនកាលចុះដល់ ០អង្សា ហើយព្រិលបានធ្លាក់យ៉ាងក្រាស់ មិនធ្លាប់មាន បណ្ដាលឱ្យមានការកកស្ទះចរាចរស្ទើរគ្រប់កន្លែង។

/

ជាយូរមកហើយ ប្រជាជន នៅ Jerusalem ទើបមានឱកាសសប្បាយជាមួយព្រិល

/

ប៉ុន្ដែ ព្រិលក៏បានបង្កឱ្យគ្រោះថ្នាក់ និងការលំបាកខ្លាំង ដូចជាគ្រោះថ្នាក់ចរាចរ ដាច់ភ្លើង។

 

តំបន់ Sa Pa នៃប្រទេសវៀតណាម

/

ប៉ុន្មានឆ្នាំមកនេះ ទិដ្ឋភាពព្រិលធ្លាក់នៅតំបន់ Sa Pa ប្រទេសវៀតណាម មិនជារឿងចម្លែកណាស់ណានោះទេ ប៉ុន្ដែឆ្នាំនេះ បាតុភូតធ្លាក់ព្រិលដ៏ក្រាស់ គ្របដណ្ដប់ទូទាំងតំបន់ Sa Pa គឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើល នៅវៀតណាម។ សម្មតិកម្មវិទ្យាសាស្ដ្រ ស្ដីអំពីបាតុភូតធម្មជាតិចម្លែកនេះ

អ្នកជំនាញការមួយចំនួនយល់ថា បាតុភូតនេះ អាចបណ្ដាលមកពីការផ្លាស់ប្ដូរអាកាសធាតុ។ ព្រិលនឹងធ្លាក់នៅពេលតែ មានការរួមផ្សំរវាងអាកាសធាតុត្រជាក់នៅអាកាសផ្នែកខាងក្រោម និងស្រទាប់ព្រិលនៅផ្នែកខាងលើ។

/ កត្តាដែលនាំឱ្យកើតជាព្រិល

/

រូបភាពទំហំនៃគ្រាប់ព្រិល ដែលអាស្រ័យលើអាកាសអាតុ

ប៉ុន្ដែ នៅតំបន់មជ្ឈឹមបូព៌ា មូលហេតុចម្បងគឺដែលនាំឱ្យមានព្រិលធ្លាក់ជាង ១០០ឆ្នាំម្ដងនេះ គឺបណ្ដាលមកពី ព្យុះ Alexa ។ ចំណែកនៅតំបន់ខ្លះ ក្នុងពេលថ្មីៗ ដូចជា Sa Pa របស់វៀតណាម ក្បែរព្រំដែនចិន មានអាកាសធាតុដែលនាំឱ្យធ្លាក់ព្រិលដូចធម្មតា គឺមានកត្តាពីរខាងលើ បណ្ដាលឱ្យព្រិលធ្លាក់។

 /តំបន់មានឥទ្ធិពលរបស់ព្យុះព្រិល Alexa នៅមជ្ឈឹមបូព៌ា

តាមក្រុមអ្នកជំនាញការ បាតុភូតមិនធ្លាក់មានក្នុងតំបន់ខ្លះនេះ គឺមិនមានលក្ខណៈជាវដ្ដនោះទេ។ វាជាលទ្ធផលនៃការផ្លាស់ប្ដូរអាកាសធាតុនៅលើផែនដី តែប៉ុណ្ណោះ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

វិធីបង្ការគ្រោះថ្នាក់ ពេលឆ្លងផ្ទៃទឹក ដោយសាឡាង

វិធីសង្គ្រោះបន្ទាន់ ដល់អ្នកកំពុង គាំង​បេះដូង

ឋានសួគ៌ និងនរក ពិតជាមាន នៅលើលោក?

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH