កាលពីពេលថ្មីៗនេះនាង Jennifer Lopez បានទៅកាន់អាល្លីម៉ង់ ហើយបានស្នាក់នៅក្នុងសណ្ឋាគារMelia Duesseldorf ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំ។
ជាមួយការស្នាក់នៅសណ្ឋាគារនេះផងដែរ មានព័ត៌មានលេចធ្លាយថានាង Jennifer Lopez បានធ្វើអោយបុគ្គលិកសណ្ឋាគារម្នាក់ត្រូវបានគេដេញចេញដោយសារតែនាងខឹង បុគ្គលិកសណ្ឋាគារម្នាក់នោះដែលបានសុំហត្ថលេខារបស់នាងដែលជាតារាល្បី។
ព័ត៌មានលេចធ្លាយនេះបានល្បីពេញវែបសាយផ្សេងៗ ខណៈដែលគេបានសរសេររិះគន់តារាស្រីមេម៉ាយរូបស្រស់នេះយ៉ាងចាស់ដៃ។ ចំណែកឯ JLo ក៏មិននៅមួយកន្លែងដែរនាងបានចេញមុខមកបដិសេធអំពីរឿងនេះ ដោយនាងបានបង្ហាញតាមរយៈទំព័រ ទ្វីតទ័រ របស់នាងថាវាមិនមែនជាការពិតនោះទេ នាងឯណាដែលហ៊ានទៅធ្វើអោយមនុស្សម្នាក់បាត់បង់ការងារដោយសារតែរឿងសុំហត្ថលេខានោះ? ចំណែកឯបុគ្គលិករងគ្រោះបាត់បង់ការងារមិនទាន់អាចទាក់ទងសុំបំភ្លឺបាននៅឡើយ៕
ដោយ៖ ម៉ូកាប្រភពពី៖ K14