កាលពីថ្ងៃទី ២៧​ កញ្ញា ឆ្នាំ ២០១៤ តារាចំរៀងដែលមានវ័យ ៤៥ ឆ្នាំ Jennifer Lopez និង មិត្តភក្តិរបស់ នាងឈ្មោះ Leah Remini បានកំពុងបើកបរនៅតាមបណ្តោយមហាវិថី Pacific Coast ក្នុងរដ្ឋ California ខណៈពេលពួកគេទាំងពីរ កំពុងឈប់ចាំភ្លើងស្តុប ត្រូវបានបុរសស្រវឹងម្នាក់ បើកឡាន បុកចំពីក្រោយ ហើយក៏បានបើករត់គេចទៅបាត់ភ្លាមៗ។

/width=500

បើតាមគេហទំព័រ TMZ  នាង Jennifer បានតេ ទៅប្តឹងប៉ូលីស ដោយរៀបរាប់ហេតុការណ៏ និងភិនភាគ របស់បុរសប្រមឹកម្នាក់នោះ។ បន្តិចក្រោយមក អាជ្ញាធរប៉ូលីស ចាប់ឃាត់ខ្លួនបុរសម្នាក់នោះបាន ដោយគេមិន ទាន់ទៅណាឆ្ងាយពីកន្លែងកើតហេតុនោះទេ។ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៏ Jennifer បានបង្ហោះរូបរបស់នាង និង Leah អង្គុយនៅក្នុងរថយន្តថ្មីនោះ ព្រមទាំងបាន សរសេររៀបរាប់នៅលើ Instagram ថា៖ ឈប់ឡានចាំនៅភ្លើងស្តុប ស្រាប់តែមានបុរស ស្រវឹងម្នាក់បើកឡានមកបុកពីក្រោយ តែសំណាងល្អ ដែលគ្រប់គ្នាមិនបានរងរបួស។

/

/

 

ប្រែសំរួលដោយ៖  វិចិត្រប្រភព៖  TMZ