អាមេរិក៖ តារាចម្រៀងដ៏ល្បី នាង Jennifer Lopez ពេលនេះ បានសារភាព ថា នាងពិតជាបានបែកបាក់ ជាមួយស្វាមីគឺ លោក Marc Anthony កាល ពីឆ្នាំ២០១៤ ពិតមែន ដែលនេះគឺជារឿងដ៏ខូចចិត្តបំផុត ក្នុងជីវិតរបស់នាង។

ម្ចាស់បទចម្រៀង «On The Floor» ដែលកំពុងពេញនិយម ពីអ្នកស្តាប់កំឡុងឆ្នាំ២០១៤ ដែរនោះ បានប្រាប់ទស្សនាវដ្តី PEOPLE ថា កន្លងមក នាងនិង Marc គិតថា នឹងរួមរស់ជាមួយគ្នារហូតដល់ជីវិតចុងក្រោយ តែមិនស្មានថា ពេលនេះនាងនិងស្វាមីបានបញ្ចប់ទៅវិញ​ បែបនេះឡើយ។

Jennifer Lopez តារាចម្រៀងវ័យ៤៦ឆ្នាំ និងស្វាមី Marc មានកូនភ្លោះឈ្មោះ Max និង Emme ហើយក្រោយពីជួបរឿងបរាជ័យ ក្នុងជីវិតមានគ្រួសារពីរដង មកហើយនោះ Jennifer Lopez ចង់ធ្វើឲ្យខ្លួន នាងមានភាពរឹងមាំ និងរង់ចាំមនុស្សថ្មី ដើម្បីកសាងជីវិតរួមគ្នា ដោយមិនទុកពេលវេលាឲ្យខូចចិត្តយូរឡើយ៕

width=730

width=730

width=730

width=730

width=730

width=730

width=730

 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង