ភ្នំពេញៈ តារាកំប្លែងដែលមានភាពលេចធ្លោ ប្រចាំក្រុមតារាកំប្លែង ប្រចាំ ស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន លោក ចែម ចាន់តារា ហៅនាយ ពែកមី បានសម្ញែងអារម្មណ៍ សោកស្តាយយ៉ាងខ្លាំង ដែលលោកនិងអ្នកនាង ខ្ញុង មិនបានទៅចូលរួមកម្មវិធីអាណាចក្រតារា ធំប្រចាំឆ្នាំ២០១៣ នៅ កោះពេជ្រ ដោយសារតែលោកត្រូវឡើងយន្តហោះ បោះពួយទៅសម្តែង នៅអូស្ត្រាលី ។
ថ្លែងប្រាប់ Looking TODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ម្សិលមិញមុន ឡើងយន្តហោះចេញទៅក្រៅប្រទេស តារាកំប្លែងនាយ ពែកមី បានប្រាប់ឲ្យដឹងថាពេលនេះ លោកកំពុងតែត្រៀម ខ្លួនទៅព្រលានយន្តហោះ មុនម៉ោង៤ល្ងាចហើយលោក អ្នកនាង ខ្ញុង និង នីឡា ជាកូនរបស់ លោក តាវិចទ័រ ត្រៀមខ្លួនឡើងយន្តហោះ នៅ វេលាម៉ោង៦ល្ងាចនេះ។
តារាកំប្លែងនាយ ពែកមី បានប្រាប់ទៀត “ខ្ញុំពិតជាមានការសោកស្តាយ ណាស់ ដែលមិនបានចូលរួមជាមួយកម្មវិធីជួបជុំ ជាមួយតារានៅ ក្នុង កម្មវិធី អាណាចក្រតារានៅល្ងាចថ្ងៃនេះ តែដោយសារតែខ្ញុំត្រូវចេញ ទៅ សម្តែងនៅអូស្ត្រាលី ហើយត្រូវឡើងយន្តហោះ មុនពេលកម្មវិធី អាណាចក្រ តារាចាប់ផ្តើមទើបមិនបានចូលរួម អាចនិយាយបានថានេះ ជាឆ្នាំដំបូង ដែលខ្ញុំក៏ដូចជាក្រុមតារាកំប្លែង ក្នុងក្រុមអាចមានឱកាស បាន ចូលរួមអ៊ុតមើលថា តារាណាខ្លះបានពានរង្វាន់ តែឆ្នាំនេះខ្ញុំមានការរវល់ ទើបអាក់ខានតែនៅឆ្នាំក្រោយខ្ញុំសង្ឃឹមថា អាចបានចូលរួមជាក់ ជាមិន ខាន ” ។
តារាកំប្លែងសម្បូរប្រជាប្រិយភាព និយាយកំប្លុកកំប្លែងលេង ពាក្យសំដី រូបនេះ បានប្រាប់ឲ្យដឹងថា តាមពិតទៅដំបូងលោកត្រូវចេញ ដំណើរនៅ ថ្ងៃ១៦ទេ តែដោយសារខាង Sponsor ខ្លាចទៅមិនទាន់ ការសម្តែងនិង ធ្វើឲ្យពួកលោកមាន ការលំបាកទៅដល់ភ្លាម សម្តែងភ្លាមទើបចេញ ទៅ នៅមុនការសម្តែងថ្ងៃនេះតែម្តងទៅពេលទៅដល់ មានពេលសម្រាក មួយ ថ្ងៃ ហើយនៅថ្ងៃទី១៧ ខែសីហា នេះ ចាប់ផ្តើមសម្តែងតែម្តង។
សូមជម្រាបផងដែរថា ទោះបីជាតារាកំប្លែងនាយ ពែកមី បានអូសវ៉ាលី បោះពួយចេញ ទៅសម្តែងនៅក្រៅប្រទេស ក៏ដោយក៏សន្ទុះ ប្រជាប្រិយ ភាពរបស់លោក នៅតែបានទទួល បានពានរង្វាន់ជាតារាកំប្លែង ដែល មានប្រជាប្រិយភាពនៅក្នុងកម្មវិធី “អាណាចក្រតារា” កាលពីយប់មិញ ដោយពានរង្វាន់នោះត្រូវបានអ្នកដឹកនាំកម្មវិធី “រាត្រីកម្សាន្ត” លោក នឹម ចាន់ណា ជាអ្នកទទួលពានទុកជំនួសតារាកំប្លែងនាយ ពែកមី ៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!



ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល