អ្នកទាំងអស់គ្នាដឹងហើយថាតាំងពីឆ្នាំ ២០០៥ មកដល់ពេលនេះក្រុម Super Junior មានសមាជិកកាន់តែតិចទៅៗ ព្រោះម្នាក់ៗសុទ្ធសឹងជាបុរសដែលជាប់កាតាព្វកិច្ចយោធាដែលមិនអាចនឹងមិនធ្វើបាន។
តែកាលពីថ្ងៃម្សិលមិញនេះ SJ បានប្រកាសលើកម្មវិធី M Cound Down ថាពួកគេបានស្វាគមន៍សមាជិក ១ រូបត្រលប់មកវិញហើយគឺ Kangin ឬ Suju ដែលតារារូបនេះ បានចេញបង្ហាញខ្លួនជាមួយនិងបទចម្រៀងថ្មីក្នុងអាល់ប៊ុមថ្មីរបស់គេគឺ From U និងបទ Sexy, Free & Single។
ការបង្ហាញមុខរបស់ Suju ឬ Kangin នេះបានធ្វើអោយមានសម្លេងគាំទ្រពាសពេញវេទីការ MCount Down ហើយ SJ បានប្រាប់ផងដែរថានេះគឺជាកាដូរសម្រាប់ក្រុមអ្នកគាំទ្រ EFL ដែលមានសមាជិករាប់រយអ្នកហើយជាក្រុមដែលគាំទ្រ SJ ខ្លាំងបំផុត៕
ដោយ៖ ម៉ូកាប្រភពពី៖ Allkpop