ក្រុមតារា kpop បុរសសង្ហា Super Junior នឹងលេចមុខឆាប់ៗ នៅចុងខែនេះ លឿនជាងការ ដែលបានរំពឹងទុក។ មានប្រភពមួយចំនួននៅក្នុងវិស័យសិល្បៈ បានបង្ហាញឲដឹងថា ក្រុម Super Junior មានបំណងត្រលប់មកវិញនៅចុងខែសីហានេះ នៅពេល ដែលពួកគេបានរៀបចំ ការផ្សាយកម្មវិធីតន្រ្តីរួចរាល់។ //width=500ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានពន្យាពេល ១ឬ២ សប្តាហ៏ អាស្រ័យលើពេលវេលា ដែលពួកគេចង់ធ្វើឲមានភាពល្អឥតខ្ចោះ សំរាប់ការវិលត្រលប់មកវិញនេះ។ ជាការឆ្លើយតបទៅនឹងការប្រកាសនេះ SM Entertainment អធិប្បាយយ៉ាងស្រពិចស្រពិលថា៖ យើង មិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ យ៉ាងណាក៏ដោយ យើងកំពុងមានគំរោងសំរាប់ ការវិលត្រលប់នេះ ឲបានមុនកម្មវិធី Super Show 6  ដែលនឹងមកដល់ក្នុងខែកញ្ញានេះ។ដោយសារតែ Super Show 6'  នឹងត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី២០ និង២១ ខែកញ្ញានេះ នៅទីក្រុង សេអ៊ូល ដូចនេះវាមានន័យថា ការត្រលប់មកវិញរបស់ Super Junior នឹងកើតមានឡើងនៅចុងខែ សីហានេះ ហើយយ៉ាងយូរបំផុតគឺនៅពាក់កណ្តាលខែកញ្ញា បើយោងទៅតាមការឆ្លើយតបរបស់ SM Entertainment។

/

/

ប្រែសំរួលដោយ៖ មុន្នីប្រភព៖ allkpop