កាលពីម្សិលមិលថ្ងៃទី ២៣ កក្កដា ក្រុមចំរៀងបុរស Super Junior បានបញ្ចេញវីដេអូចំរៀងថ្មីវាយលុកទីផ្សារជប៉ុនម្តង ៣ តែម្តង ។ បន្ទាប់ពី ចេញវីដេអូចំរៀង I Wanna Dance ពេញដែលច្រៀងដោយ DongHae និង Eunhyuk រួចមក បទនេះក៏ចេញវីដេអូថ្មីផ្សេងមួយទៀតគឺI Wanna Dance (Room Version) នៅថ្ងៃនេះតែម្តង ។

វីដេអូចំរៀងទី ២ គឺបទដែលមានចំណងជើងថា Hanamizuki ជាភាសាជប៉ុនដែលច្រៀងដោយសមាជិក ៣ រូបរបស់ Super Junior គឺ KyuhyunRyeowook និង Yesung (Super Junior KRY) ។

វីដេអូចំរៀងដែល ទស្សនិកជនរបស់ក្រុម Super Junior ចង់ឃើញជាងគេនោះគឺ មានចំណងជើងថា Hero ដែលច្រៀងនិងសំដែងដោយ ក្រុម Super Junior ទាំងអស់គ្នាតែម្តង ។ ដោយបទនេះ មានចំណងជើងដូចទៅនឹង Album ថ្មីជាភាសាជប៉ុនរបស់ពួកគេ ។ សព្វថ្ងៃ Super Juniorកំពុងរៀបចំ ការសំដែង Concert Super Show 5 នៅតីក្រុង តូក្យូប្រទេសជប៉ុនផងដែរ ៕

Fan

ដោយ ៖ លីលីប្រភព​ ៖ k14,youtube