ការវះកាត់កែសម្ភស្ស គឺជាការកែប្រែ សម្រស់របស់ខ្លួនអោយកាន់តែប្រសើរឡើង ។ តែការកែសម្ភស្ស មិនមែនសុទ្ធតែល្អ ហើយធ្វើអោយស្អាតជាងមុន ទាំងអស់នោះទេ ។ ជាក់ស្តែងដូចតារាចិនខាងក្រោមនេះ ដែលមានមុខមាត់ ស្អាតរួចហើយ តែពួកនាងនៅទៅ កែសម្ភស្សទៀត ដែលទទួលបានលទ្ធផលអវិជ្ជមាន ។

-Lixuan Yi គឺជាតារាចំរៀងរបស់ចិន ដែលមានមុខមូលស្អាត តែនៅឆ្នាំ ២០១០ នាងបានទៅកែសម្ភស្ស ។ ទស្សនិកជននិយាយថា ឥលូវនេះនាងមានមុខវែង ដែលធ្វើអោយនាងមើលទៅកាន់តែចាស់ហើយលែងស្អាតដូចមុនហើយ ។

/-Yang Mi គឺជាតារាសំដែង ដែលមានឈ្មោះបោះសំលេងជាយូរណាស់មកហើយ ។ កាលពីនាងចូលសិល្បៈដំបូង សម្រស់របស់នាងពិតជាគួរអោយស្រឡាញ់ណាស់ តែបន្ទាប់ពីទទួលបានប្រជាប្រិយភាពនាងក៏ទៅកែសម្ភស្ស មកដល់ពេលនេះ សម្រស់របស់នាងបាត់បង់អស់មួយផ្នែកធំតែម្តង ។

/-Liu Yu Xin គឺជាតារាសំដែង និង ម៉ូដែល ល្បីគួរសមដែលត្រូវបានគេទទួលស្គាល់ថា មានសម្រស់ស្អាតបាតមែន តែក្រោយមក នាងបានទៅវះកាត់កែចង្ការ ដែលធ្វើអោយយើងមើលមុខនាងពីចំហៀង ពិតជាអាក្រក់មើលណាស់ ។

/-Zheng Shuang គឺជាតារាសំដែងដែលមានវ័យ ២១ ឆ្នាំ ។ រូបថតរបស់នាង កាលពី ១ ឆ្នាំមុននិងពេលនេះ សម្រស់របស់នាង ពិតជាខុសគ្នាឆ្ងាយណាស់ ។

/-Sun Feifei ត្រូវបានគេស្គាល់ថា ជាតារាសំដែង ដែលមានសម្រស់ស្រស់ស្អាតបែបធម្មជាតិតែក្រោយមក នាងបានទៅកែសម្ភស្ស ដែលពេលនេះ ធ្វើអោយសម្រស់របស់នាង ធ្លាក់ចុះអស់ជាច្រើន ។

/-Li Ying Zhi គឺជាតារាសំដែងនិងម៉ូដែល ដើមទ្រូងសិចស៊ី ដែលមានឈ្មោះល្បីគួរសម ។ តែនាងមិនអស់ចិត្ត ជាមួយនិងសម្រស់របស់នាង នាងក៏ទៅកែសម្ភស្សម្តងទៀត ដែលធ្វើអោយនាងកាន់តែចាស់ ហើយអាក្រក់មើលជាងមុនទៀត ៕

/

 

ដោយ ៖ លីលីប្រភព​ ៖ k14