រូបរាងមិនមានការផ្លាស់ប្តូរអ្វីឡើយ បើប្រៀបនឹង Version ពណ៌ស និងខៀវដែលបានដាក់លក់នោះលើទីផ្សារ។ ប៉ុន្តែ Version ពណ៌ក្រហមប្រើតែ chip Dual Core ក្នុងពេលដែល RAM បានដំឡើងដល់ 2 GB។
Galaxy S III ពណ៌ក្រហមជាស្មាតហ្វូនដែល Samsung ផលិតប្រើតែជាមួយ AT&T នៅអាមេរិច។ វាមានលក្ខណប្លែកពី Version អន្តរជាតិត្រង់ប្រើ chip Dual Core Snapdragon S4 ល្បឿន 1,5 GHzនិង RAM 2 GB ដូច Version សំរាប់កូរ៉េ។
តាមការធ្វើការពិសោធន៍(តេស្ត)បានឲ្យឃើញថា វាមិនមានល្បឿនលឿនដូច Galaxy S III Version អន្តរជាតិនោះទេ។ ប៉ុន្តែរាល់កម្មវិធី និងចំនុចពិសេសៗរបស់ Galaxy S III នៅតែរក្សាទាំងអស់ក្នុងS III ពណ៌ក្រហមនេះដដែល។
សូមទស្សនារូបភាព S III ពណ៌ក្រហម ពេលបើកប្រអប់ដំបូងទាំងអស់គ្នា !








ដោយ៖ សិលាប្រភព៖ VE