ប្រទេស Madagascar គឺជាប្រទេសដែលពលរដ្ឋនិយមញ៉ាំដីជាអាហារច្រើនជាងគេបើ ប្រៀបធៀបនឹងប្រទេសដទៃ។ ប្រជាពលរដ្ឋប្រុសស្រី ជាពិសេសស្រ្តីមានផ្ទៃពោះ គឺនិយមញ៉ាំបែបនេះ។

រូបភាព៖ ស្ត្រីកំពុងធ្វើអាហារដែលធ្វើពីដី លាយជាមួយអំបិល និងបន្លែ
តាមរយៈការស្រាវជ្រាវ លើប្រជាជន ៧៦០នាក់ នៅក្នុង ១៦ភូមិបានធ្វើឡើង។ ប្រជាជន ទាំងនោះបានបរិភោគ ដី ដីខ្សាច់ ឫសឈើ អំបិល... ។ ពួកគេបាននិយាយថាការបរិភោគបែបនេះធ្វើឲ្យពួកគេមានកំលាំងក្លាំងក្លា អាចព្យាបាលពីជំងឺក្រពះ និងនាំឲ្យពួកគេមានសុខភាពល្អបានថែមទៀតផង។
ចំណែកឯអ្នកវិទ្យាសាស្រ្តវិញបានបកស្រាយថាការញ៉ាំដីជាអាហារអាចជួយដល់បញ្ហា ២ យ៉ាង។ ទីមួយ គឺអាចជួយបពេញកង្វះខាតជីវជាតិដែលនៅក្នុងរាងកាយចំពោះអ្នកតម អាហារ។ ទីពីរ គឺអាចសំអាតពោះវៀនបានថែមទៀតផង៕
ដោយ៖ មិនា
ប្រភព៖ ngeographic