មានអាហារច្រើនជាង ៤០ ប្រភេទដែលពណ៌នាអំពី សុបិននៃវិមានក្រហម។ អាហារ ទាំងនេះមានអត្ថន័យល្អ ហើយវាត្រូវបានគេធ្វើឡើងដើម្បីបំរើគ្រួសារអ្នកមាន។ យើង សូមណែនាំអាហារទាំង ៣ ដែលមានឈ្មោះដូចខាងក្រោម៖
១. ជំរាកផ្លែត្រប់ក្រអូប៖ វាត្រូវបានធ្វើឡើងពីសាច់មាន់ ជាមួយផ្លែត្រប់។ ត្រូវបកសំបក ផ្លែត្រប់ចេញ ហើយហាន់ជាដុំលាយជាមួយសាច់មាន់ដែលបានចំហុយ។

២. ប្រហិតកំពឹសជាមួយនិងស្បែកមាន់ប្រាក់៖ ដុំប្រហិតត្រូវបានធ្វើឡើងពី កំពឹសផ្អែម ចំណែកឯស្បែកមាន់វិញត្រូវបានគេស្រុសធ្វើជាស៊ុប។

៣. នំដំឡូងឈ្វាជាមួយដើមស្រមើ៖ នំត្រូវបានធ្វើឡើងពីដំឡូងឈ្វា និងដើមស្រមើស្ងួតពណ៌ក្រហម៕
ដោយ៖ តុលា
ប្រភព៖ jschina