អាមេរិក៖ នៅពេលដែលគេបង្ហោះបក្សីយន្ដមួយ ដែលច្នៃប្រឌិតឡើង ដោយកងទ័ពអាមេរិកគឺ វាបានធ្វើអោយមនុស្ស ជាច្រើនមានការភ្ងាក់ផ្អើលជាខ្លាំង និងកោតសរសើរ ពីភាពប៉ិនប្រសពដ៏អស្ចារ្យ នៃស្នាដៃរបស់មនុស្ស។


សត្វស្លាបយន្ដនេះ គឺត្រូវបានច្នៃប្រឌិតឡើងដោយលោក Robo- Raven គឺជាយោធាដ៏ឆ្នើមរបស់សហរដ្ឋអាមរិក។ លោក Reven បាននិយាយថា ក៏ច្នៃប្រឌិតនេះ វាគ្រាន់តែជាការសាកល្បង នូវការពង្រីក និងពង្រឹងចំណេះដឹងថ្មីៗប៉ុណ្ណោះ។ លោកបានបន្ថែមថា សត្វស្លាបយន្ដនេះ គឺមានទំងន់ ៩.៧ ក្រាម និងប្រវែងស្លាប ៣៤.៣សង់ទីម៉ែត្រ។


ទោះបី វាជាការពង្រឹងនូវចំណេះដឹងថ្មីៗ របស់កងទ័ពសហរដ្ឋអាមេរិកក៏ដោយ ក៏អ្នកវិភាគមួយចំនួនបានគិតថា សត្វស្លាបយន្ដ ដែលមានលក្ខណៈ ដូចទៅនឹងសត្វស្លាបមែនទែននេះ ក៏ត្រូវបាន គេយកទៅឆ្លងកាត់មន្ទីរស្រាវជា្រវ ពិសោធន៍ពិតប្រាកដែរ ដូច្នេះសត្វយន្ដនេះនឹងអាចក្លាយទៅជាអ្នកនាំសារ ដ៏អស្ចារ្យក្នុងសមរភូមិសង្រ្គាមរបស់អាមេរិក ក៏ថាបាន។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ research