....... - អាន ៖ ផ្ទុះកុបកម្ម ផ្អើលសហរដ្ឋអាមេរិក ក្រោយចេញសេចក្តីប្រកាស ប៉ូលីសបាញ់សម្លាប់ យុវជនម្នាក់ រួចគ្មានទោស

ព័ត៌មានអន្តរជាតិ ៖ ហ្វូងមនុស្សមកពីអាមេរិក បានមកប្រជុំគ្នានៅទូទាំងសហរដ្ឋដើម្បីធ្វើការតវ៉ាប្រឆាំង ទៅនឹងសេចក្តីសម្រេចកាលពីថ្ងៃច័ន្ទកន្លងទៅនេះ ស្តីពីការរួចទោសរបស់មន្រ្តីប៉ូលីសម្នាក់ក្រោយពីបាន បាញ់សម្លាប់យុវជនស្បែកខ្មៅមួយរូប មានឈ្មោះថា Michael Brown​ ។

/

ទំព័រសារព័ត៌មានប៊ីប៊ីស៊ី ចេញផ្សាយអោយដឹងថា ក្រុមបាតុករតវ៉ាមកពីទីក្រុង ញ៉ូវយ៉ក ក៏ដូចជាSeattle គឺជាក្រុមតវ៉ាដែលមានលក្ខណៈសន្តិភាព ពោល​ គ្រាន់តែមានការស្រែកតវ៉ា និងគ្រវី  ក្រដាស់ជាដើម ។ យ៉ាងណាមិញ ទាំងក្នុង និងជុំវិញជាយក្រុង Ferguson តាមបណ្តោយផ្លូវ St Louis នៅតាមបណ្តាទីតាំង តវ៉ាសំខាន់មានការដាក់ពង្រាយនូវកងកម្លាំងទ័ពជាតិ ប្រមាណជាង ២២០០   នាក់  កាលពីថ្ងៃច័ន្ទកន្លង ទៅនេះដើម្បីជាការបញ្ឈប់ភាពចលាចលបន្ថែមទៀត ។ ដោយឡែក មន្រ្តីប៉ូលីស   ស្បែកស ដែលបាន បាញ់សម្លាប់យុវជន Michael Brown កាលពីពេលកន្លងទៅ មានការគូសបញ្ជាក់អោយដឹងថាលោកពិត មានមនសិការស្អាតស្អំ ។

គួររំឮកថា មន្រ្តីប៉ូលីសស្បែកស សហរដ្ឋអាមេរិក លោក Darren Wilson បានបាញ់សម្លាប់យុវជនស្បែក ខ្មៅ Michael Brown វ័យ ១៨ ឆ្នាំ កាលពីថ្ងៃទី ៩ សីហា ក្នុងក្រុង Ferguson នារដ្ឋ Missouriកន្លងទៅនេះ ជាចលករនាំអោយភាពចលាចលក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ​ ក្រោយពី  មាន សេចក្តីសម្រេច ចិត្តអោយដឹងថា គាត់មិនបានជាប់ទោសអ្វីនោះទេ ។

/

ក្រុមមនុស្សជាច្រើន មកពីសហគមន៍ អាហ្វ្រិក-អាមេរិក ក្នុងក្រុង Fergusoទាមទារក៏ដូចជាតម្រូវអោយ មន្រ្តីប៉ូលីសជាជនដៃដល់ជាប់ទោស ស្តីពីករណីឃាតកម្មលើកនេះ ក៏ប៉ុន្តែ យោង   តាមសេចក្តីសម្រេច ចិត្តរបស់តុលាការ កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍កន្លងទៅនេះ អោយដឹងថា មន្រ្តី  ប៉ូលីស  រូបនេះ នឹងមិន ប្រឈមនឹងការចោទប្រកាន់ទោស បទព្រហ្មទណ្ឌរបស់រដ្ឋ ស្តីពីការបាញ់សម្លាប់លើកនេះនោះទេ ។

ដោយឡែក មេធាវីការពារក្តី ក្រុមគ្រួសារជនរងគ្រោះ បាន  ច្រានចោលការ   សម្រេចចិត្តរបស់តុលាការ ដោយមានការអះអាងថា ប្រការនេះ គឺគ្មានយុត្ថិធម៌ ៕

....... - អាន ៖ ផ្ទុះកុបកម្ម ផ្អើលសហរដ្ឋអាមេរិក ក្រោយចេញសេចក្តីប្រកាស ប៉ូលីសបាញ់សម្លាប់ យុវជនម្នាក់ រួចគ្មានទោស

/

/

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី