ថ្មីៗនេះ នៅក្រុង Cordoba ប្រទេស Argentina មានការប្រកែកវែកញែកមួយ បានកើតឡើងជុំវិញការកំណត់មួយដែលចែងថា បេក្ខជននគរបាលជាបុរស ត្រូវតែជាបុរសពិតប្រាកដ និយាយរួម ពួកគេត្រូវតែមានអវយវៈគ្រប់គ្រាន់ ក្នុងនោះរាប់ទាំង ប្រដាប់ភេទផងដែរ។ការកំណត់ខាងលើ មានន័យថា នៅពេលមិនមានប្រដាប់បន្ដពូជ បុរសក្នុងប្រទេសនេះនឹងមិនត្រូវបានអនុញ្ញាតអោយធ្វើជានគរបាលនោះទេ។
ទីភ្នាក់ងារសារព័ត៌មាន Voz del Interior បានអោយដឹងថា ៖ បច្ចុប្បន្ន គឺជាពេលវេលាដែលស្ថាប័ននគរបាល Cordoba ត្រូវជ្រើសរើសបេក្ខជន បេក្ខនារីបន្ថែម ដើម្បីអោយចូលបម្រើការជាមន្ដ្រីនគរបាល។ បេក្ខជន ត្រូវតែជាបុរសពិតប្រាកដ។ បណ្ដាបេក្ខជនដែលបានកាត់ប្រដាប់ភេទចោល ឬស្វិត មិនអាចប្រើការបាន គឺត្រូវបានជម្រុះ។ទោះជាយ៉ាងណាក៏ដោយ ការកំណត់ខាងលើ ត្រូវរងការប្រឆាំងយ៉ាងខ្លាំងក្លា ពីសំណាក់សាធារណជន។ ពួកគេយល់ថា នេះគឺជាការរើសអើងអ្នកដែលបានប្ដូរភេទ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14