តារាកូរ៉េខាងត្បូង នាង Lee Hyori និង Seo In Young កំពុងត្រូវបានដាក់នៅលើ ជញ្ជីងដើម្បីប្រៀបធៀបសម្រស់ នៅពេលដែលពួកគេត្រូវបានសាធារណជន ដឹងថា ពួកនាងធ្លាប់បានតែងខ្លួនជា Marilyn Monroe កំពូលស្រីស្អាត កាលពីជំនាន់មុន។

width=448

កាលពីខែមុន Lee Hyori ជាលើកដំពូងបានតុបតែងខ្លួនជាកំពូលស្រីស្អាត Mayilyn Monroeបង្ហាញខ្លួននៅលើទស្សនាវដ្ដីផ្នែកសម្រស់មួយ។ តារាស្រីសិចស៊ី នាង Lee Hyori ប្រើប្រាស់ឈុតរ៉ូបរឹបរាង ប្រកបដោយភាពទាក់ទាញ និងពាក់សក់ក្លែងក្លាយពណ៌លឿង ព្រមទាំងដៅប្រជ្រុយក្លែងក្លាយមួយ ដើម្បីឱ្យដូចទៅនឹង Mayilyn Monroe ។ រូបថតរបស់ Lee Hyori ​បានធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងមានលក្ខណៈដូចទៅនឹងស្រីស្អាត Mayilyn Monroe ។
width=464
ក្រោយមកមិនយូរប៉ុន្មាន ស្រីស្អាត Seo In Young ក៏បានបង្ហាញខ្លួនជា Marilyn Monroe  នៅក្នុងការផ្សាយពាណិជ្ជកម្មមួយ។ នៅក្នុងរូបថតនេះ Seo In Young ​បាននាំទស្សនិកជន មកជួបនឹងស្រីស្អាត Marilyn Monroe ដែលមានភាពស្រស់ស្អាត វ័យក្មេង និងមានមន្ដស្នេហ៍៕
ដោយ ៖ សីហាប្រភព ៖ LD