នៅក្នុងកម្មវីធី Sketchbook ដែលទើបតែបានថតថ្មីៗនេះ Lee Hyori បានបង្ហាញខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់សំពត់វែង ល្អប្រណិតមួយ។ ជាក់ស្តែង តារាចម្រៀងស្រី ស៊ិចស៊ី បានផ្លាស់ប្តូរសំពត់វែងរបស់ខ្លួន ទៅជាសំពត់ខ្លីវិញ ដើម្បីសម្តែងក្បាច់រាំ។ ពោលគឺពេលនោះ Lee Hyori បានហុចកន្រ្តៃមួយ ឲ្យទៅ MC Yoo Hee Yeol និងស្នើសុំឲ្យជួយកាត់ សំពត់របស់ខ្លួនឲ្យខ្លី នៅលើឆាកតែម្តង។

Lee Hyori បាននិយាយថា: កាត់ខ្លីប៉ុណ្ណាក៏បាន តាមតែបងចង់!។ Yoo Hee Yeol ឆ្លើយតបទៅវិញថា: ខ្ញុំបារម្ភខ្លាចតែ ខ្ញុំក្លាយទៅជាប្រុសខិលនោះទេ ហើយក៏ចាប់ផ្តើមអនុវត្ត ភារកិច្ច រាងពិបាកបន្តិចមួយនេះ។ ពេលនោះ ទស្សនិកជនមួយចំនួន បានស្រែកហោរ ដោយចង់ឲ្យ MC កាត់សំពត់កាន់តែខ្លី កាន់តែល្អ។

Lee Hyori បានសម្តែងនូវបទចម្រៀងបីបទ ដែលជាបទថ្មីៗរបស់ខ្លួន នៅក្នុងកម្មវិធីនោះ ដែលបទទាំងបីនោះគឺ Miss Korea, Show Show Show, និង Bad Girls។ កម្មវិធី Sketchbook នឹងធ្វើការចាក់ផ្សាយនៅថ្ងៃទី ៧ ខែមិថុនា ស្អែកនេះ ៕
ដោយ៖ សិលាប្រភព៖ K14