/ស្រ្តីមានផ្ទៃពោះម្នាក់បានគំរាមថានាងនឹងលោតចុះតាមបង្អួចបន្ទប់ជាន់ទី ៥ នៃអាគារផ្ទះរបស់នាងនៅទីក្រុង Shaxi ខែត្រ Guangdong ប្រទេសចិនកាលពីថ្ងៃទី ១៥ ដោយសារតែនាងខឹងនឹងប្ដីរបស់នាងដែលមកផ្ទះយឺតពេល។ បើតាមអ្នកជិតខាងបានប្រាប់ប្រភពពត៌មាន Chinabuzzថាប្ដឹប្រពន្ធមួយគូនេះបានផ្លាស់មកនៅផ្ទះនេះកាលពីខែតុលាឆ្នាំទៅមិញហើយពួកគេបានចាប់ដៃគ្នារៀបអាពាហ៍ពិពាហ៍កាលពីខែកុម្ភះតែមើលទៅពួកគេទាំង ២ ដូចជាមិនទទួលបានជីវិតប្ដីប្រពន្ធសុខសាន្តដូចបានគិតនោះទេទោះបីជាពួកគេទាំង ២ នៅជាមួយគ្នារហូតពរពោះបាន២ ខែហើយក្ដី។អំឡុងម៉ោង ១ ទៅម៉ោង ២ រសៀលគេសង្កេតឃើញនារីម្នាក់នោះបានឈរនៅមាត់បង្អួចហើយបាននិយាយទៅកាន់ប្ដីរបស់ខ្លួនទាំងទឹកភ្នែកតាមសូរទូរសព្ទ នាងបានព្យាយាមមិនទទួលការសង្រ្គោះពីក្រុមប៉ូលីសនិងក្រុមពន្លត់អគ្គីភ័យ បើតាមដឹងគឺថានារីម្នាក់នេះបានទូរសព្ទទៅប្ដីរបស់នាងហើយអង្វរអោយគាត់ត្រលប់មកផ្ទះវិញ ៤ ៥ ដងទៅហើយតែប្ដីរបស់នាងមិនយកចិត្តទុកដាក់និងនាងឡើយ។ នាងបាននិយាយគំរាមតាមទូរសព្ទទៅប្ដីរបស់នាងថា ជឿថាខ្ញុំនឹងលោតទេ? បងមិនចង់បានកូននេះទេមែនទេ? ក្រោយពីបានទទួលការគំរាមនេះប្ដីរបស់នាងបានត្រលប់មកផ្ទះវិញតែគេមកផ្ទះដោយសោះកក្រោះនិងបណ្ដោយអោយប្រពន្ធរបស់ខ្លួនឈរនៅលើគែមបង្អួចនោះដោយមិនបាននិយាយអោយនាងចុះមកវិញនោះទេ ក្រោយមកក្រុមគ្រួសាររបស់នាងបានមកដល់ហើយបានអង្វរករដល់នាងអោយចុះពី កន្លែងគ្រោះថ្នាក់នោះមក រហូតដល់ម៉ោងប្រមាណជា ៧ ល្ងាចទើបនាងបានសម្រេចចិត្តស្ដាប់តាមក្រុមគ្រួសាររបស់នាងហើយចុះពីគែមបង្អួចនោះមក។ រឿងនេះបានល្បីពេញបណ្ដាញសង្គមរបស់ចិន ជាធម្មតាបញ្ហាគ្រួសាររមែងតែងតែកើតមានជាទូទៅតែសម្រាប់ខ្លួនជានារីមិនគួរណាគិត ខ្លីបែបនេះនោះទេ។ ចំពោះបញ្ហាគ្រួសារនេះមានតែការអធ្យាស្រ័យគ្នាទេ ទើបអាចបន្ធូរបន្ថយការតានតឹងបាន។

/

ដោយ៖ វឌ្ឍនាប្រភពពី៖ chinabuzz