ចម្លែកៗ ៖ រយៈពេលមួយថ្ងៃពេញ កាលពីម្សិលមិញនេះ ពោលគឺ នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៣ ប្រជាពលរដ្ឋ ក៏ដូចជាក្រុមមនុស្សដែលជាភ្ញៀវទេសចរ មានភាពភ័យរន្ធត់ជាខ្លាំង ខណៈពេលដែលបានឃើញ ខ្មោចស្រស់ៗ ទាំងកណ្តាលថ្ងៃត្រង់ កណ្តាលក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
តាមពិតទៅ គ្មានខ្មោចឯណាចេញមកបង្ហាញខ្លួនទាំងកណ្តាលថ្ងៃត្រង់យ៉ាងដូច្នេះនោះទេ តែវាគ្រាន់តែជាការតុបតែងខ្លួនឡើង របស់ក្រុមមនុស្ស ដើម្បីជាការឃោសនានៃការមកដល់ក៏ដូចជាប្រារព្ធកម្មវិធីបុណ្យក្នុងស្រុកមួយរបស់ប្រទេសនេះ ដែលគេហៅថា Hallo-ween & Horror Night Festival តែប៉ុណ្ណោះ ។

ដោយឡែក បើយើងងាកក្រឡេកទៅមើលរូបខាងលើនេះវិញ វាគឺជាការតុបតែងរបស់នារី ម្នាក់ សរបញ្ជាក់អោយឃើញ កម្មវិធីបុណ្យមួយនេះ បានមកដល់ហើយ យ៉ាងណាមិញ ក្រុមភ្ញៀវទេសចរ ដែលបានដើរកំសាន្ត និងដើរទិញឥវ៉ាន់ តំបន់ទីប្រជុំជន Myeongdong ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញបែបនេះ ខណៈពេលដែលមិនបានដឹងថា ប្រទេសនេះ ប្រារព្ធកម្មវិធីបុណ្យ Halloween ។

គួរបញ្ជាក់ផងដែរថា កម្មវិធីបុណ្យមួយនេះ ត្រូវបានគេប្រារព្ធឡើងជាសាធារណៈ ដោយ នៅក្នុងនោះ មានសកម្មភាពសប្បាយមួយចំនួន នៅឯសួនឧទ្យានជាតិ Everland Amuse- ment Park អំឡុងពេលនៃកម្មវិធីបុណ្យ Halloween ចន្លោះពីថ្ងៃទី ៦ កញ្ញា ដល់ថ្ងៃទី ៣១តុលា ដែលប្រទេសលោកខាងលិច និយមចូលចិត្តប្រារព្ធឡើង៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- តោះទៅមើល វីដេអូ ការសម្ភាសន៍ ការងារ រន្ធត់បំផុត លើសកលលោក- សោកនាដកម្ម មិននឹកស្មាន បញ្ជាកន្ទុំរុយ បុកខ្លួនឯងស្លាប់ មួយរំពេច- វីដេអូរន្ធត់ ល្បីសាជាថ្មី ក្នុងទំព័រ ហ្វេសប៊ុក បុរសត្រូវរន្ទះបាញ់ មិនខ្ចីស្លាប់
ដោយ ៖ ពិសីប្រភព ៖ chinadaily