តារាចំរៀងក្រុម SS501 លោក Kim Hyung Jun នឹងចូលរួមសំដែងរឿងថ្មីមួយដែលមានចំណងជើងថា Gold, Appear! ដែលត្រៀមបញ្ចាំងឆាប់ៗនេះ។Kim Hyung Jun នឹងសំដែងជាតួរអង្គ Mong Gyu ដែលត្រូវជាប្អូនប្រុសរបស់ Han Ji Hyeដែលជាតួរអង្គគ្មានការងារធ្វើ តែមានរូបរាងសង្ហារនឹងគួរអោយស្រឡាញ់ ។
រឿងនេះក៏ចូលរួមសំដែងដោយ Yeon Jung Hoon, Lee Soo Kyung, នឹង Lee Tae Sungផងដែរ ហើយរឿងភាគមួយនេះនឹងដាក់បញ្ចាំងជាលើកដំបូងនៅថ្ងៃទី ៦ មេសា ខាងមុខនេះហើយ ៕
ដោយ ៖ លីលីប្រភព ៖ allkpop