អឺរ៉ាក់៖ មានការវាយប្រហារគ្នាមួយ ដោយគ្រាប់បែក និងកាំភ្លើង បានសម្លាប់មនុស្សជាង១០០នាក់ និងមានមនុស្សជិត ២០០នាក់រងរបួស នៅទិវាបង្ហូរឈាម ដោយអំពើហិង្សា នៅក្នុងប្រទេសអឺរ៉ាក់ កាលពីថ្ងៃចន្ទ។
ការវាយប្រហារគ្នាដោយហិង្សា តែងតែកើតមានកើតឡើង បន្ទាប់ពី លោក Abu Bakr alBaghdadi មេដឹកនាំក្រុម al-Qaida នៅក្នុងប្រទេសអឺរ៉ាក់ បានធ្វើការព្រមានក្រុមសកម្មប្រយុទ្ធ នៅពេលអាមេរិកដកទ័ពចេញពីប្រទេសអឺរ៉ាក់ កាលពីខែធ្នូ ឆ្នាំ២០១១។
យោងតាមលោក Abu Bakr al Baghdadi បានប្រាប់ទៅកាន់ពិភពលោកឱ្យដឹងថា សកម្មជន al-Qaida នៅតែខ្លាំង ហើយយើងអាចជ្រើសរើសពេលវេលា និងទីកន្លែងដើម្បីធ្វើការវាយប្រហារ និងដាក់គ្រាប់បែកកម្ទេច ទីតាំងដែលយើងចង់បំផ្លាញបានគ្រប់ពេល៕


សូមទស្សនា វីដេអូ ខាងក្រោម!!!
ដោយ៖ វណ្ណៈប្រភព៖ news.sky