រដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិនលោក Gary Locke កាលពីថ្ងៃទី ១៨ កន្លងមកនេះត្រូវបានក្រុមអ្នកធ្វើបាតុកម្មប្រឆាំងជប៉ុនជាង ៥០ នាក់ស្កាត់រថយន្តរបស់លោកមិនអោយធ្វើដំណើរដោយអ្នកបាតុកម្មទាំងជាង ៥០ នាក់នេះពួកគេមកស្រែកតវ៉ា ប្រឆាំងនឹងជប៉ុន ស្របជាមួយនឹងកម្មវិធី Mukden លើកទី ៨១ ឆ្នាំផងដែរ។/ហេតុការណ៍ប្រវត្តិសាស្រ្ត Mukden បានកើតឡើងនាឆ្នាំ ១៩៣១ ជាហេតុការណ៍ដែលជប៉ុនបានដាក់ទ័ពមកលុកលុយប្រទេសចិនខាងជើងភាគខាងកើត។ បើតាមប្រភពព័ត៌មានបានអោយដឹងថាលោករដ្ឋទូតអាមេរិក Gary Locke ត្រូវបានគេស្កាត់រថយន្តជាប់ តែលោកនៅតែអាចចេញបានពីកន្លែងបាតុកម្មនោះដោយសុវត្តិភាព និងមិនមានរបួសនោះទេ គ្រាន់តែខូចខាតយាន្តយន្តបន្តិចតែប៉ុណ្ណោះ។/ក្រោយពេលដែលមានការសម្លាប់រដ្ឋទូតអាមេរិកប្រចាំលីបីលោក Chris Steven រួចមកនោះបញ្ហាសុវត្តិភាពរបស់រដ្ឋទូតដែលជាតំណាងរបស់សហរដ្ឋនៅគ្រប់ប្រទេសជុំវិញពិភពលោក បានក្លាយជាបញ្ហាចំបងដល់រដ្ឋាភិបាលសហរដ្ឋដែលត្រូវព្រួយភ័យ៕

ដោយ៖ ម៉ូកាប្រភពពី៖ Wantchinatimes