យើងបានដឹងរួចមកហើយថា Angelina Jolie ដែលត្រូវជាភរិយារបស់ Brad Pitt បានវះកាត់យកសុដន់ចេញ ដើម្បីកាត់បន្ថយកំរិត និងឥទ្ធិពលនៃជំងឺ មហារីករបស់នាង ។ ហើយថ្មីៗនេះយើងលេចលឺអំពី រឿងអកុសលរបស់នាងផងដែរ ។
ថ្មីៗនេះមានព័ត៌មានមួយ បានចែកចាយពាសពេញពិភពអ៊ីនធើណេតថា នាងនឹងស្លាប់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ ដោយសារតែជំងឺមហារីករបស់នាង ។ ព័ត៌មាននេះ បានធ្វើអោយអ្នកគាំទ្រ និងទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាបើទោះបីជានាង បានធ្វើការវះកាត់ សុដន់ចេញក៏ដោយ ក៏នាងនៅតែមានមេរោគជំងឺមហារីកប្រភេទ BRCA1 ដដែលគ្រាន់តែថា វាអាចកាត់បន្ថយជំងឺនេះបាន ។
ប្រភពព័ត៌មានដដែលបានអោយដឹងថា Angelina Jolie បានរៀបចំរាល់កិច្ចការ និងបំណងដែលនាងចង់ធ្វើរួចហើយ ដូចនេះហើយទើបនាង រៀបការជាមួយនិង Brad Pitt ដើម្បីអាចអោយនាងមានពេលច្រើនជាមួយគ្រួសារ និងកូនៗ ។ ទោះជាយ៉ាងណាក្តី ព័ត៌មាននេះ ជាព័ត៌មានចចាមអារ៉ាមតែប៉ុណ្ណោះ ហើយទទួលបានតែពីប្រភពមិនច្បាស់ការ ហើយយើងក៏សង្ឃឺមថាវាមិនមែនជាការពិតដែរ ។
គួរបញ្ជាក់ផងដែរថា ការវះកាត់យកសុដន់ចេញ របស់ Angelina Jolie មានភាគរយនៃការកាត់បន្ថយជំងឺមហារីករបស់នាងពី ៥% ទៅ ៨៥% ដូចនេះហើយយើងមិនបានដឹងថា វាបានកាត់បន្ថយបានប៉ុន្មានភាគរយនោះទេ ៕
ដោយ ៖ លីលីប្រភព ៖ k14