ព័ត៌មានអន្តរជាតិ ៖ សាកសពមនុស្សច្រើនជាង ២៣០ នាក់ ត្រូវបានគេជឿថា សម្លាប់ចោលដោយក្រុម ឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) នោះ ត្រូវ  បាន ប្រទះឃើញនៅក្នុងផ្នូរដ៏ធំមួយ នៅភាគ ខាងកើតប្រទេស ស៊ីរ៊ី នេះបើតាមការអះអាងអោយដឹង ពីក្រុមសកម្មជន ។

/

បន្ថែមពីលើនេះ ប្រភពពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់  សេចក្តី  ថ្លែងការណ៍ នាយក ដ្ឋានស៊ើបអង្កេតសិទ្ធមនុស្ស ប្រទេសស៊ីរី បានចុះផ្សាយអោយដឹងថា សាក   សពមនុស្ស ដ៏ច្រើនលើស លប់ទាំងនោះ គេគិតថា ជាសាកសពក្រុមកុលសម្ព័ន្ធ ដែលបានប៉ះទង្គិច    គ្នា​ ជាមួយនឹងក្រុមឧទ្ទាម ជី ហាតមួយនេះ​កាលពីកំឡុងរដូវក្តៅកន្លងទៅ ។ ប្រភពដដែលបន្តអោយដឹងថា ផ្នូរយក្ស ខាងលើផ្ទុកទៅ ដោយសាកសពមនុស្សច្រើនរយនាក់ មួយនេះ ត្រូវបានប្រទះឃើញ ក្រោយ ពី ក្រុមកុលសម្ព័ន្ធ Sheitat ត្រូវបានអនុញ្ញាតអោយវិលចូលស្រុកវិញ ពីសំណាក់មេដឹកនាំ រដ្ឋអ៊ីស្លាម ជ្រុលនិយម IS ។

/

គួរបញ្ជាក់ថា កាលពីអំឡុងខែកន្លងទៅ អង្គការសហប្រជាជាតិ បានទទួល របាយការណ៍ អះអាងអោយ ដឹងថាមានករណីសម្លាប់រង្គាល នៅទីនោះ ។ ក្រុមអ្នកតាមដានស៊ើបអង្កេត  បំភ្លឺអោយដឹងថា មានបញ្ហា ចម្រូងចម្រាស់ ប្រឈមមុខដាក់គ្នា បន្ថែមទៀត លើសង្គ្រាមស៊ីវិល ពោល   ក្រុម ឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុល និយមបានបង្ហាញនូវភាពតស៊ូ គ្រប់រូបភាព ដើម្បីកាន់កាប់ ធនធានប្រេង ដែលនៅជិតនឹងទីក្រុង Moh- assan ។

/

សាក្សីរស់ម្នាក់ និយាយអោយដឹងថា គាត់បានឃើញក្បាលមនុស្សជាច្រើន ចងភ្ជួរទៅនឹងជញ្ជាំង​ ខណៈ នោះខ្ញុំ និងគ្រួសាររបស់ខ្ញុំ ខំប្រឹងរត់គេចខ្លួនទាំងប្រថុយប្រថាន មិនត្រឹមតែ ប៉ុណ្ណោះ ផ្នូរថ្មីៗ ត្រូវបានគេ ជីកជាបន្តបន្ទាប់ ។ គួររំឮកថា វីដេអូដែលមានការបង្ហោះឡើងជាសាធារណៈ កាលពីពេលកន្លងទៅនេះ សរបញ្ជាក់អោយដឹងថា ក្រុមរដ្ឋអ៊ីស្លាម IS បានចាប់ប្រតិបត្តិការ សម្លាប់   កាត់ ក្បាល ក្នុងទ្រង់ទ្រាយធំ ប្រឆាំងទៅនឹងក្រុមកុលសម្ព័ន្ធ Sheitat ដែលប្រឆាំងនឹងក្រុមខ្លួន ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី