/
អតីតកាលមួយរបស់បងប្អូនពីរនាក់ដែលមានវ័យចំណាស់បានដើរថយក្រោយទៅរកកុមារភាពរបស់ខ្លួន។ អតីតអ្នកបម្រើការងារឲ្យRAF លោកMichael Clark អាយុ៤២ឆ្នាំ បានត្រលប់មកនៅផ្ទះ និង បច្ចុប្បន្នលេងដូចជាក្មេងអាយុ១០ឆ្នាំ។ នៅពេលលោកMatthew ដែលជាប្អូនរបស់គាត់ អាយុ៣៩ឆ្នាំ  បានបាត់បង់ការងាររបស់គាត់ជាអ្នកធ្វើការនៅក្នុងរោងចក្រមួយ ក្រោយមកគាត់ចាប់ផ្តើមលេងដូចជាកូនក្មេងដែរ។ ទោះបីជាគាត់មានកូនស្រីម្នាក់ អាយុ១៩ឆ្នាំ ឈ្មោះ Lydia     ដែលគាត់គិតថាជាទារកម្នាក់។ ស្ថានភាពភ័យខ្លារបស់ពួកគេបានឆ្លុះបញ្ចាំងឲ្យ   នូវភាពយន្តមួយមានចំណងជើងថា The Curious Case of Benjamin Button  ដែលបុរសចំណាស់ម្នាក់នូវតែបន្តភាពវ័យក្មេងរបស់គាត់។  បងប្អូនទាំងពីរនាក់សព្វថ្ងៃ  បានចំណាយពេលមើលល្បែងកំសាន្ត ញុំាអាហារ និងលេងហ្គេម ពីព្រោះល្បែងនេះគឺពិបាកណាស់។
ឪពុករបស់គាត់ឈ្មោះAnthony អាយុ៦៣ឆ្នាំ     ដែលមើលថែរក្សាក្មេងទាំងពីរនាក់ជាមួយម្តាយឈ្មោះChristine អាយុ៦១ឆ្នាំ  និយាយថា    ពួកគេបានពេញវ័យ មានការងារ មានជំនាញ និង រៀបអាពាហ៍ពិពាហ៍    ហើយបានត្រលប់ក្លាយជាកូនក្មេងវិញ។ វាគឺដូចជាក្មេងដែលមានអារម្មណ៍ឆេវឆាវ គ្មានអ្វីដែលយើងអាចធ្វើបានដើម្បីជួយពួកគេទេ    ហើយយើងមានអារម្មណ៍ថាអស់សង្ឈឹម។ បងប្អូនទាំងពីរនាក់ចាប់ផ្តើមមានចរិកដូចកូនក្មេង     ក្រោយពីឪពុករបស់ពួកគេបានចូលនិវត្តន៍នៅប្រទេសអេស្បាញ ក្នុងឆ្នាំ២០០៧។ តែវាបានធ្វើឲ្យនឹកឃើញថា កាលពីឆ្នាំទៅ Michaelបានបណ្តេញចេញពីផ្ទះរបស់គាត់ និង​  រស់នៅយ៉ាងលំបាកអស់រយៈពេល៣សប្តាហ៍។បុគ្គលិកConcerned Salvation Army   បានបញ្ជូនគាត់ទៅឲ្យវិជ្ជបណ្ឌិតម្នាក់ពិនិត្យនិង ក្រោយមកអ្នកជំនាញបានបញ្ជាក់ថា  គាត់មានជំងឺវិកលចរិក។ លោក Michael និង លោក Matthew បច្ចុប្បន្ននេះ     គឺមិនអាចនិយាយស្តី និង ដើរបានទេ។
/
/
ដោយៈ  វណ្ណៈប្រភពៈ  whatsonningbo