ភ្លៀងខ្លាំង អូសបន្លាយជាង មួយសប្ដាហ៍ បណ្ដាលអោយរដ្ឋ Assam នៅភាគឦសាននៃប្រទេសឥណ្ឌា លិចលង់ក្នុង សមុទ្រទឹក និងបណ្ដាលអោយមានមនុស្សស្លាប់ ៩៩នាក់ និងមនុស្សជាង ២លាននាក់ ត្រូវជម្លៀសខ្លួន។
យ៉ាងហោចណាស់មានមនុស្សស្លាប់ ៩៩នាក់ និងជាង ២លាននាក់ ត្រូវជម្លៀសខ្លួនទៅកាន់ទីមានសុវត្ថិភាព ដោយសារតែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ជាងមួយសប្ដាហ៍ បង្កអោយមានមហាទឹកជំនន់ដែលមិនធ្លាប់មានក្នុងអំឡុងពេលជាច្រើនទសវត្សកន្លងមកនេះ នៅក្នុងរដ្ឋ Assam នៃប្រទសឥណ្ឌា។
ក្រៅពីជីវិតមនុស្សដែលត្រូវបានបាត់បង់ គ្រោះទឹកជំនន់នេះ ក៏បានធ្វើអោយសត្វចិញ្ចឹមស្ទើរតែទាំងអស់ក្នុងតំបន់ត្រូវងាប់ បណ្ដាលអោយតំបន់នេះមានក្លិនស្អុយគ្រប់ទីកន្លែង។ បច្ចុប្បន្នអាជ្ញធរមូលដ្ឋានកំពុងធ្វើការប្រមូល និងដោះស្រាយបញ្ហាសត្វងាប់នេះ។
បន្ទាប់ពីទឹកជំនន់បានស្រកចុះបន្ដិច ប្រជាជនមួយចំនួនដែលបានជម្លៀសខ្លួនចេញចោលផ្ទះពេលនេះក៏បានត្រឡប់មកវិញ៕
សូមដាមរូបភាពដូចខាងក្រោម ៖















ដោយ ៖ សូរីយ៉ាប្រភព ៖ zing