ប្លែកៗ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានប្លែកបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ម្សិលមិញនេះ បានអោយដឹងថា ភោជនីយដ្នានមួយដែលមានឈ្មោះ'Cabbages & Condoms' ត្រូវបានបើកបំរើជូនភ្ញៀវនៅឯ Bicester, Oxfordshire, Uk ។

width=479

គួរបញ្ជាក់ផងដែរថា គ្រាន់តែឈ្មោះភោជនីយដ្ឋាន មានលក្ខណៈប្លែកបាត់ទៅហើយ (ស្ពៃក្តោប& ស្រោមអនាម័យ )  ស្របពេលអ្វីដែលជាការធ្វើអោយប្លែកអារម្មណ៍មួយផ្សេងទៀតនោះគឺថា រាល់អតិថិជន ដែលបានទទួលទាននូវបណ្តាមុខម្ហូបរបស់ខ្លួនហើយនោះ  ពួកគេនឺងទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ។

width=478

គួររំឭកផងដែរថា​ 'Cabbages & Condoms  គឺជាភោជនីយដា្ននម្ហូបថៃ ដែលគេឃើញមានសាខាប្រមាណជាង ៤ កន្លែងនៅក្នុងប្រទេសថៃ ហើយអ្វីដែលជាលក្ខណៈពិសេស​ និងប្លែកសំរាប់ភោជនីយដ្នាននោះ  គឺថា   ការចែកជូនស្រោមអនាម័យដោយឥតគិតថ្លៃ   រាល់ពេលអតិថិជនទទួលទានអាហារចប់សព្វគ្រប់ ស្របពេលដែលនេះជាកម្មវិធីមួយក្នុងការទប់ស្តាត់ការរីកសាយភាយនៃមេរោគ HIV ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ spy