គូស្វាមីភរិយាស្ទើរតែទាំងអស់តែងជួបប្រទះបញ្ហាផ្លូវភេទក្រោយពីបានរៀបការរួច។ តើនេះបណ្ដាលពីមូលហេតុអ្វីខ្លះ?

បុរសភេទនៅពេលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ បុរសតែងជួបប្រទះបញ្ហាប្រដាប់ភេទមិនរឹង។ ប្រការដែលល្អបំផុតក្នុងការធ្វើអោយប្រសើរឡើង បុរសគួរតែហាត់ប្រាណ ហូបចុកត្រឹមត្រូវ និងមិនគួរហូបស្រា ឬជាតិអាកុលច្រើន ហើយការបោះបង់បារីក៏ជាកត្តាល្អមួយដែរ។
នៅក្នុងវ័យកណ្ដាល ថាមពលបុរសកាន់តែត្រូវថយចុះ ជីវភាពផ្លូវភេទរបស់ពួកគេក៏ត្រូវរងការលំបាក ដូច្នេះ ដើម្បីធ្វើអោយការឡើងគ្រែមានការល្អប្រសើរ ដៃគូរបស់បុរសគួរតែចំណាយពេលយូរបន្ដិចក្នុងការបបោសអង្អែលដើម្បីកំដៅសាច់ដុំមុនចូលប្រយុទ្ធ។
ស្ដ្រីភេទស្ដ្រីដែលស្ថិតក្នុងវ័យអស់រដូវតែងមានចំណង់ផ្លូវភេទតិចជាងមុន បូករួមជាមួយកត្តាឡើងទម្ងន់ផងដែរនោះ បានធ្វើអោយបុរសលែងចង់មានភាពស្រើបស្រាល។ ក្រៅពីនេះ ជីវភាពផ្លូវភេទត្រូវធ្លាក់ចុះក៏អាចបណ្ដាលមកពីការមានផ្ទៃពោះផងដែរ។
ប្រការដែលអាចជួយដោះស្រាយបញ្ហានេះ ស្រ្ដីគួរតែយកចិត្តទុកដាក់ក្នុងការហូបចុកដើម្បីថែរក្សារាងអោយបានស្រឡូនការពារកុំអោយឡើងទម្ងន់ហួសពេក។ ភាពខុសគ្នារបស់ស្វាមី និងភរិយាស្ដ្រីមានចំណង់ផ្លូវភេទទាបជាងបុរសដល់ទៅ ៥ ឬ៦ដង ហើយជួនកាល ពួកគេក៏មានការចូលចិត្ដកាយវិការរួមភេទខុសៗគ្នា ភាគីម្ខាងអាចចូលចិត្តក្បាច់បុរាណ និងភាគីម្ខាងទៀតអាចចូលចិត្តក្បាច់ទាន់សម័យ។ ដូច្នេះភាពមិនសមស្របគ្នាផ្នែកផ្លូវភេទបែបនេះក៏នឹងធ្វើអោយភាពស្រើបស្រាលត្រូវថយចុះ។ ពួកគេគួរតែរកចំណុចរួមមួយសម្រាប់រឿងលើគ្រែ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ LD