ស្នេហាអាចកើតមានចំពោះមនុស្សគ្រប់គ្នា មិនថាចាស់ឬក្មេង ប្រុសឬស្រី តែអ្វីដែលប្លែកនោះគឺមនុស្សមួយចំនួន មានស្នេហាដែលប្លែកៗ ខុសពីធម្មជាតិដូចជាបុរសមា្នក់ខាងក្រោមនេះជាដើមដែលគាត់ស្រលាញ់ដើមឈើណូអែលរបស់គាត់។
Andy Park បុរសចំណាស់អាយុ ៤៧ ឆ្នាំដែលគេស្គាល់គ្រប់គ្នាថាជា Mr. Christmas បានប្រាប់គេគ្រប់គ្នាថាគាត់ពិតជាស្រលាញ់និងចង់រៀបការជាមួយនឹងដើមណូអែលរបស់គាត់ខ្លាំងណាស់។បុរសពោះម៉ាយម្នាក់នេះមកពី Melksham, Wilts បានប្រាប់ថា គាត់ស្រលាញ់ដើមណូអែលមួយនេះជាងអ្វីៗទាំងអស់ហេតុនេះហើយបានជាគាត់មានគំនិតពិសេសចង់រៀបការយកដើមណូអែលនេះជាដៃគូជីវិត។ គាត់បានប្រាប់ទៀតថា គាត់បានទិញចិញ្ជៀនរៀបការរួចទៅហើយ ថែមទាំងបានបំពាក់នៅលើមែកដើមណូអែលនេះផង។ ចំពោះអ្វីដែលគាត់គិតថាពិបាកនោះគឺថាគាត់ត្រូវរកតាអាចារ្យដើម្បីប្រារព្ធពិធីរៀបការរបស់គាត់។ Andy បានបង្ហាញពីគំនិតរបស់គាត់ត្រង់ថា មានមនុស្សជាច្រើនដែលគេបានរៀបការជាមួយនឹង សត្វចិញ្ចឹមរបស់គេ ចុះហេតុអីបានជាគាត់មិនអាចរៀបការជាមួយនឹងដើមណូអែលផ្លាស្ទីកមួយនេះបាននោះ? គាត់បានទិញដើមណូអែលមួយនេះមកជាង២ ឆ្នាំមកហើយក្រោយពេលដែលគាត់បានក្លាយជាបុរសពោះម៉ាយ។
ដោយ៖ Blankប្រភពពី៖ thesunUK