ប្លែកៗ  ៖   ជាការពិតណាស់ នាប៉ុន្មានទសវត្សចុងក្រោយនេះ បច្ចេកវិទ្យានៅលើពិភពលោកមានការរីកចំរើនគួរអោយកត់សំគាល់ ទន្ទឹមនឹងការរីកចំរើននេះ បើយើងងាកក្រឡេកទៅមើលវិស័យសំណង់ ក៏មានការរីកដុះដាលដូចផ្សិតជុំវិញពិភពលោក ជាពិសេសតាមទីប្រជុំជន ក៏ដូចជាទីក្រុងតែម្តង។

លើសពីនេះទៅទៀត បើនិយាយពីទ្រង់ទ្រាយ ក៏ដូចជារូបរាងនៃសំណង់អាគារទាំងអស់នោះគឺវាមានភាពប្លែក និងច្នៃប្រឌិត ដែលមានពេលខ្លះនោះ  វាមើលទៅមិនដូចជាសំណង់អាគារថែមទៀតផង។ ដូច្នេះ  សូមធ្វើការតាមដានទស្សនានូវបណ្តារូបភាព  ដែលជាសំណង់អាគារប្លែកៗរបស់ពិភពលោកបន្តិចទៅ៖

width=476

Hotel Of Doom ​  ជាសណ្ឋាគារ  ដែលបានឈរសំកាំងខ្លួននៅក្រុង ព្បុងយ៉ាង ប្រទេសកូរ៉េខាងជើង ​  គ្រៀងនឹងបើកដំណើរការជាផ្លូវការនាពាក់កណ្តាលឆ្នាំ ២០១៣ ស្របពេលដែលវាមានដល់ទៅ ១០៥ ជាន់ ហើយនឹងអាចក្លាយជាសណ្ឋាគារ   ដែលមានកំពស់ខ្ពស់ជាងគេលើលោក។

width=475The Indira Gandhi Planetarium  ៖  តិចច្រឡំថាវាសំកាំងខ្លួននៅពិភពខាងក្រៅទៅ តាមពិតវាកំពុងតែឈរបង្អួតរាង នៅក្នុងប្រទេសឥណ្ឌា ប​ន្ទាប់ពីបានបើកដំណើរការជាផ្លូវការ កាលពីឆ្នាំ ២០០៣ ។

width=475National Fisheries Development Board Building ៖ ជាសំណង់អាគារដែលដើរតួយ៉ាងសំខាន់ក្នុងកិច្ចការបុព្វហេតុជលផល ខណៈពេលដែលវាបានបើកដំណើរការតាំងពីដើមឆ្នាំនេះអំឡុងខែកុម្ភៈ ស្របពេលដែលវាជាទីទាក់ទាញ ដល់ភ្ញៀវទេសចរដែលមកដល់ប្រទេសឥណ្ឌា

width=476ទាយទៅមើលថាតើ   អាគារនេះ មានឈ្មោះអ្វី  ? ងាយស្រួលនោះទេ គ្រាន់តែឃើញរូបរាងក៏អាចស្មានដឹងបាត់ទៅហើយ  ពោលគឺ វាមានឈ្មោះថា អាគារដំរី  ស្របពេលដែលវាជាអាគារមួយដែលស្ថិតនៅក្នុងប្រទេសថៃ។

width=475សំណង់អាគារ  ដែលមានឈ្មោះថា Aldar ដែលមានទីតាំងនៅក្នុងក្រុង អាប៊ូដាប៊ី នាឯ សហព័ន្ធអារ៉ាប់អេមេរីត   ខណៈពេលដែលវាមានកំពស់ខ្ពស់សមល្មម    ស្របពេលដែលមាន ២៣ ជាន់............

រង់ចាំតាមដានទស្សនានូវបណ្តារូបភាព​​  ដែលជាសំណង់អាគារប្លែកៗ​  នាថ្ងៃស្អែកទាំងអស់គ្នាណា គិតសិនទៅមើលថាតើ វាអាចនឹងស្ថិតនៅក្នុងប្រទេសណា?? ដូច្នេះ មានតែថ្ងៃស្អែកនោះទេ ដែលអាចជួយដោះស្រាយចម្ងល់មួយនេះ .........

ដោយ ៖ ពិសីប្រភព ៖ style