រាល់អ្នកនេសាទចិនទាំង ២៩ នាក់ដែលត្រូវបាននាវិកអនាមិកកូរ៉េខាងជើងចាប់ខ្លួនជាមួយនិងទូកនេសាទនោះត្រូវបានគេដោះលែងមកវិញហើយនេះបើតាមប្រភពពត៌មានពីស្ថានទូតចិននៅរដ្ឋធានីព្យុងយ៉ាង។ /ក្រុមនាវិកអនាមិកកូរ៉េខាងជើងបានចាប់ខ្លួនអ្នកនេសាទចំនួន ២៩ នាក់និងទូកចំនួន ៣ នៅក្នុងដែនទឹកសមុទ្ទលឿងកាលពីថ្ងៃទី ៨ មកនេះហើយបានបញ្ជូនពត៌មានអោយរដ្ឋាភិបាលបង់លុយប្រសិនបើចង់អោយពួកក្រុមអ្នកនេសាទទាំងនោះរស់ារានមានជីវិត។ក្រោយពេលជាង ២ សប្ដាហ៍នៃការខិតខំប្រឹងប្រែងពីសំណាក់រដ្ឋាភិបាលចិន ក្រុមនាវិកអនាមិកកូរ៉េខាងជើងបានដោះលែងមនុស្សទាំងនោះតែពុំមាននរណាដឹងទេថាបញ្ហាដោះដូរប្រាក់បានកើតឡើងឬអត់។ហើយជនរងគ្រោះទាំង ២៩ នាក់និងទូកទាំង ៣ របស់គេបានត្រលប់មកដល់កំពុងផែនេសាទ Dalianដោយសុវត្តិភាពកាលពីម្សិលមិញនេះហើយ។ ក្រុមនាវិកអនាមិកប្រដាប់អាវុធរបស់កូរ៉េខាងជើងទាំងនោះបានចាប់ពួកគេទៅអស់រយះពេលជាង ២ សប្ដាហ៍។ ដោយមានការចេញមុខគ្រប់សព្វបែបយ៉ាងពីសំណាក់រដ្ឋាភិបាលចិនទើបអ្នកទាំង ២៩ នាក់អាចត្រលប់មកវិញបាន។ ក្រុមអ្នកនេសាទទាំងនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយពេលមកដល់ កំពុងផែដោយសារម្នាក់ៗមានអាការៈល្ហិតល្ហែជាខ្លាំងដោយសារអត់អាហារ។/ក្នុងនោះមានអ្នកនេសាទម្នាក់ក្នុងចំណោមជនរងគ្រោះទាំង ២៩ នាក់បានប្រាប់ថានេះគឺជាលើកទី ១ក្នុងជីវិតគាត់ហើយដែលគាត់មិនដែលបានចេញឃើញពន្លីថ្ងៃអស់រយៈពេល ១៣ ថ្ងៃ។ អ្នកនេសាទរូបនេះបានបន្ថែមទៀតថាក្នុងមួយថ្ងៃពួកគេទទួលបានត្រឹមតែបបររាវពីរចានតែប៉ុណ្ណោះ។

ដោយ៖ Blankប្រភពពី៖ Chinabuzz