ពេលដាក់ឲ្យប្រើប្រាស់ iOS 6, Apple បានប្រកាសឈប់ប្រើ Google Maps ជាផ្លូវការដោយជំនួសមកវិញដោយ Apple Maps កម្មវិធីរបស់ Apple បង្កើតផ្ទាល់។ ជាក់ស្តែងដោយសារនៅមានចំនុចខ្វះខាតច្រើន Apple Maps បានក្លាយជាប្រធានបទចំអករបស់អ្នកប្រើប្រាស់ហើយ Samsung មិនបានបោះបង់ឱកាសក្នុងការឌឺដងលើគូប្រកួតឡើយ។
 
នៅលើ Account បណ្តាញសង្គម Google+ របស់ Samsung USA, ក្រុមហ៊ុនទើបតែបង្ហោះនូវរូបភាពមួយដែលមានន័យសរសើរទៅលើសមត្ថភាពបង្ហាញផ្លូវរបស់ផែនទី Google Maps នៅលើស្មាតហ្វូន Galaxy។ ដូច្នេះសូមអ្នកទុកចិត្តថា យើងមិនធ្វើឲ្យអ្នកវង្វេងផ្លូវឡើយនៅពេលអ្នកប្រើ Galaxy S III ។បើទោះជាមិនបានឌឺដងបញ្ចេញឈ្មោះចំៗ តែមនុស្សគ្រប់គ្នាសុទ្ធតែយល់ថា Samsung កំពុងនិយាយដល់ iPhone 5។
/
រូបភាពនៃការឌឺដងរបស់ Samsung ដែលបានបង្ហោះនៅលើបណ្តាញសង្គម Google+
នៅក្នុងសកម្មភាពមួយផ្សេងទៀតនោះ Samsung កំពុងតែរៀបចំសំណុំឯកសារ មុនពេលដាក់ប្តឹង iPhone 5 នៅតុលាការជាផ្លូវការ។ Samsung បានដាក់ iPhone 5 ចូលក្នុងតារាងផលិតផលរំលោភកម្មសិទ្ធិបញ្ញាបច្ចេកវិទ្យារបស់ខ្លួន។ តាមប្រភពចចាមអារាមបានឲ្យដឹងថា Samsung នឹងប្រើប្រាស់ប្រហែល 8ប័ណ្ណប៉ាតង់ប្រឆាំងនឹង Apple ក្នុងករណីប្តឹងផ្តល់នេះ ដែលក្នុងនោះរួមមាន 4G LTE មាននៅលើ iPhone 5 ផងដែរ៕
ដោយ៖ សិលាប្រភព៖ k14