ឧត្តរមានជ័យៈ មានករណី ផ្ទុះគ្រាប់មីន តោនចំនួន ០១គ្រាប់ មីននៅសេសសល់ ពីសម័យសង្គ្រាម បណ្ដាល ឲ្យស្លាប់ប្រជាពលរដ្ឋចំនួន   ៣នាក់ជាឪពុកកូន ហើយរបួសសត្វក្របីចំនួន ០២ក្បាល និង ខូចរទេះ០១គ្រឿងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង១៣ និង៤៥នាទី។

 ហេតុការណ៍ផ្ទុះគ្រាប់នេះ   បានកើតឡើងនៅក្នុងព្រៃ  ចំណុចភូមិទំនប់អភិវឌ្ឍន៍  ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខណៈពេលដែលប្រជាពលរដ្ឋ បររទេះក្របីដឹកឈើ គ្រឿង ធ្វើផ្ទះ ពីក្នុងព្រៃ ។

ជនរងគ្រោះមានឈ្មោះ៖ ១- ឈ្មោះ អែល បុល ភេទ ប្រុស  អាយុ ៤៥ឆ្នាំ   ២- ឈ្មោះ ប៉េង ប្លយ ភេទ បុ្រស អាយុ ១៣ឆ្នាំ ៣- ឈ្មោះ បុលស្រីម៉ី ភេទ  ស្រី អាយុ ១២ឆ្នាំ រស់នៅ   ភូមិទំនប់អភិវឌ្ឍន៍ឃុំ អូរស្វាយស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល