អគារខ្ពស់មួយកំពុងតែដំណើរការសាងសង់យ៉ាងសកម្មនៅក្នុងតំបន់ Suzhou ចំងាយប្រមាណជាង ៤៥ ម៉ៃល៍ពីទីក្រុង Shanghai ប្រទេសចិនដែលអគារនេះនឹងមានកំពស់ ២៧០ យ៉ាដ ដែលរចនាប្លង់និងគូរម៉ូដដោយក្រុមហ៊ុន RMJM របស់អង់គ្លេស។
ប៉ុន្តែយ៉ាងណាអគារកំពស់ ៧៤ ជាន់នេះកំពុងតែរងគ្រោះព្រោះពាក្យវាយប្រហារជាខ្លាំងណាស់ដែរពីសំណាក់អ្នកវិភាគរបស់ចិន នឹងមនុស្សជាច្រើន ព្រោះដែលម៉ូដនៃការសាងសង់របស់ក្រុមហ៊ុននេះដែលបានរចនាម៉ូដបែបនេះ គេថាមើលទៅវាហាក់ដូចជាខោ ជើងវែងរបស់មនុស្សប្រុសដែលគេប្រើសម្រាប់ស្លៀកមិនមែនជានិមិត្តសញ្ញានៃការរកលុយនោះទេ។
អគារកំពស់ ៧៤ ជាន់នេះនឹងត្រូវបានគេដាក់ឈ្មោះថា The Gate of the Orient Shanghai ដែលទទួលបានច្បាប់សាងសង់ត្រឹមត្រូវពីរដ្ឋបាលតំបន់ និងទទួលស្គាល់គ្រប់បែបយ៉ាង រួមទាំងការរចនាម៉ូដផង តែបើតាមមើលទៅគឺម៉ូដនេះត្រូវចិត្តតែអ្នកដែលទទួលស្គាល់តែប៉ុណ្ណោះព្រោះគេសង្កេតឃើញមានមនុស្សច្រើនណាស់ដែលរិះគន់ថា ម៉ូដនេះមើលទៅដូចជាគ្មានហុងស៊ុយទាល់តែសោះ។ក្រុមហ៊ុន RMJM នេះគីជាក្រុមហ៊ុនស្ថាបត្យកម្មដែលត្រូវបានបង្កើតក្នុងឆ្នាំ១៩៥៦ ដោយលោក Sir Robert Matthew និង Stirrat Johnson-Marshall ជាក្រុមហ៊ុនមួយដែលគេមានទំនុកចិត្ត ជាក្រុមហ៊ុនដែលធ្លាប់បានរចនាប្លង់និងទទួលខុសត្រូវការសាងសង់ជាច្រើនមកហើយសូម្បីតែអគារនៅ អារ៉ាប៊ីសាអូឌឺត ភាគច្រើនក៏សុទ្ធសឹងតែជា ការរចនារបស់ក្រុមហ៊ុននេះដែរ។ ប៉ុន្តែសម្រាប់ចិនវិញដូចជាមិនសូវស្រួលនោះទេព្រោះភាគច្រើនគេមិនពេញចិត្តនឹងការរចនាអគារបែបនេះព្រោះមានមនុស្សជាច្រើននិយាយថា ដើរក្រោមអគារនេះវាដូចជាលូនក្រោមជើងនរណាម្នាក់ដូច្នោះដែរ ធ្វើអោយអាប់ហុងស៊ុយណាស់៕
ដោយ៖ ម៉ូកាប្រភពពី៖ telegraph