ស៊េរីថ្មីមួយក្នុងចំណោមស៊េរីថ្មីផ្សេងទៀត ដែលស្ថិតក្នុងប្រភេទកម្រមាននោះគឺផលិតផលទំនើប Aston Martin V12 Zagato ដែលទើបតែដាក់បង្ហាញជាផ្លូវការនៅ London។
នេះជាលើកទីពីរហើយដែលក្រុមហ៊ុនផលិតរថយន្តរបស់អង់គ្លេស ឲ្យផលិតផលទំនើបរបស់ខ្លួនបង្ហាញខ្លួននៅលើដងផ្លូវនៅទីក្រុង London។ មុននេះគឺជា V12 Vantage Roadster ឥឡូវនេះដល់ពេល V12 Zagato។
រថយន្តទំនើប Aston Martin V12 Zagato គឺជាលទ្ធផលនៃការរួមសហការគ្នារវាង Aston Martin និង Zagato ដែលមានទំនាក់ទំនងជាមួយគ្នារយះពេល 50ឆ្នាំមកហើយក្នុងការផលិតរថយន្តនៅអង់គ្លេសជាក្រុមហ៊ុនរចនាម៉ូដដ៏ល្បីឈ្មោះមកពីអ៊ីតាលី។ ដើម្បីផលិតរួចរាល់ជាស្ថាពរ រថយន្តមួយគ្រឿងៗត្រូវចំណាយពេលអស់ 2.000 ម៉ោង។

Aston Martin V12 Zagato
Aston Martin V12 Zagato មានកំលាំងម៉ាស៊ីន V12 ចំណុះ 6.0 lít, ថាមពល 510 សេស និងមានកំលាំងរង្វិលជុំ 570Nm។ កំលាំងដ៏ខ្លាំងនេះអនុញ្ញាតឲ្យវាអាចបង្កើនល្បឿនពី 0-100 km/h តែក្នុងរយះពេល4,2 វីនាទី មុនពេលដល់ល្បឿនអតិបរមា 360 km/h។
តាម Aston Martin បានឲ្យដឹងថា, Zagato V12 កំពុងតែត្រូវបានដាក់លក់ក្នុងតំលៃ 515.000 USD (មិនទាន់គិត VAT) ហើយមានតែ150គ្រឿងប៉ុណ្ណោះត្រូវបានផលិតក្នុងរដូវវិស្សមកាលឆ្នាំនេះ៕














ដោយ៖ សិលាប្រភព៖ VB