ពីរបីខែបន្ទាប់ពី Galaxy S4 ត្រូវបានដាក់លក់នៅលើទីផ្សារអន្តរជាតិ Samsung ចាប់ផ្តើមផ្គត់ផ្គង់ពណ៌ថ្មីៗបន្ថែម ដែលមានពណ៌ស្រស់ស្អាត ដើម្បីទាក់ទាញអតិថិជន ទិញឲ្យកាន់តែច្រើនជាងមុន។ ជាក់ស្តែង បន្ទាប់ពីបន្ថែមនួវពណ៌ខៀង Arctic នៅលើទីផ្សារប្រទេសអង់គ្លេស កាលពីសប្តាហ៍មុន ក្រុមហ៊ុនបានបន្ត បង្ហាញណែនាំគំរូ Version ពណ៌ផ្កាឈូក Twilight មួយទៀតនៅលើទីផ្សារតៃវ៉ាន់។

រូបសណ្ឋាន Hardware និងការរចនាម៉ូតរបស់ Version ពណ៌ថ្មីនេះ គឺនៅរក្សាដូច Version ដើមដដែល ដោយគ្រាន់តែសំបកផ្នែកខាងក្រោយ និងផ្នែកខាងមុខដែលហ៊ុំព័ទ្ធអេក្រង់ ត្រូវបានប្តូរទៅពណ៌ផ្កាឈូក។

/

Samsung Galaxy S4 បច្ចុប្បន្ន នៅតែកំពុងរក្សាឯត្តទគ្គកម្មស្មាតហ្វូនលក់ដាច់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ Samsung ជាមួយនឹងការលក់បាន ២០ គ្រឿងក្នុងរយះពេលពីរខែ (ខែឧសភានិងមិថុនា)។ វាក៏ត្រូវបានគេចាត់ទុកថា ជាស្មាតហ្វូនស៊េរីខ្ពស់បំផុតមួយ ក្នុងចំណោមស្មាតហ្វូនស៊េរីខ្ពស់មួយចំនួនទៀត ក្នុងពេលបច្ចុប្បន្ននេះ ជាមួយអេក្រង់ 5 inch Full HD, chip 8 core Exynos Octa 5 ឬ Snapdragon 600 ល្បឿន 1,9 GHz និងកាមេរ៉ាក្រោយ 13 megapixel៕

ដោយ៖ សិលាប្រភព៖ Zng