បើយោងទៅតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិកបានអោយដឹងថា យុវវ័យកាលណាចំណាយពេលច្រើននៅក្នុងការមើលខ្សែភាពយន្ត ដែលនៅក្នុងភាពយន្តមានតួក៏ដូចជាអ្នកសម្តែងចេះជក់បារី នោះនឹងងអាចអោយយុវវ័យទាំងនោះយកតំរាប់តាមក្នុងការជក់បារីដូចគ្នា។

លើសពីនេះទៅទៀត ក៏មានការបញ្ជាក់អះអាងពីអ្នកនិពន្ធម្នាក់បានអោយដឹងថា នៅពេលដែលយុវវ័យចំណាយពេលច្រើននៅក្នុងការមើលខ្សែភាពយន្តនោះ ពួកគេមិនត្រឹមតែយកតំរាប់តាមក្នុងការជក់បារីប៉ុណ្ណោះទេ តែពួកគេក៏អាចទទួលរងឥទ្ធិពលផ្សេងៗដែលចេញពីការសម្តែងនៅក្នុងខ្សែភាពយន្តរួមមាន ៖ អំពើហិង្សា ការប្រមាថមើលងាយ និង អារម្មណ៍ផ្លូវភេទជាដើម។
គាត់ក៏បាននិយាយបន្ថែមប្រាប់ដល់ភា្នក់ងារសារព័ត៌មាន Reuters Health ផងដែរថា ៖ នៅពេលដែលតារាល្បីសម្តែងនៅក្នុងខ្សែភាពយន្តនោះ សម្តែងដោយចេះជក់បារីនោះ ប្រាកដណាស់ថារាល់បណ្តាអ្នកទស្សនាភាគច្រើន ជាពិសេសយុវវ័យមើលទៅមានអារម្មណ៍ថា ឡូយ និងអស្ចារ្យដូច្នេះ ឧកាសដែលពួកគេនិងយកតំរាប់តាមក្នុងការជក់បារីនេះ គឺមានច្រើន។

គួរបញ្ជាក់ផងដែរថា ក្រោយពីមានកិច្ចសម្ភាសន៍ជាមួយនិងយុវវ័យ បានបង្ហាញ អោយដឹងថា មានយុវវ័យមួយចំនួនធំ ដែលមានភាគរយពីចន្លោះពី 33% ទៅ 49% មាននិន្នាការក្នុងការចាប់យកការជក់បារី នាប៉ុន្មានឆ្នាំខាងមុខនេះ ទន្ទឹមនិងពេលនេះ
លោក Brian Primack ដែលជាអ្នកចាត់ការទូទៅ ក្នុងកម្មវិធីសិក្សាស្រាវជ្រាវ អំពីបញ្ហាសុខភាពដែលមកពី University of Pittsburgh School of Medicine បានបញ្ជាក់អោយដឹងថាប្រសិន បើនៅក្នុងខ្សែភាពយន្ត ពោរពេញទៅដោយសកម្មភាព ដែលវាមានផលប៉ះពាល់អវិជ្ជមាន នោះរាល់បណ្តាអ្នកទស្សនា ជាពិសេសយុវវ័យ និងមានហានិភ័យខ្ពស់ដែលកើតចេញពីផលប៉ះពាល់អវិជ្ជមានទាំងនោះ ឧទាហរណ៏ក្នុងការចាប់យកទំលាប់ជក់បារី ទាំងនៅវ័យក្មេងជាដើម។
ដោយ ៖ មង្គលប្រភព ៖ yourhealth