ក្រោយ​រយៈពេល ២ទសវត្សរ៍ តារាកុមារ​ពីរ​រូប​របស់ វត្តសៅលិញ គឺ Chen Xiaolong (Shi Xiao Long)និង Hao Shao Wen (Steven Hao) ហាក់​ដូច​មិនសូវ​មានវត្តមានប៉ុន្មាននៅក្នុងភាព​យន្ត​។

/

Chen Xiaolong និង Hao Shao Wen (ពាក់វ៉ែនតា) គឺជា​តារាកុមារ​ដ៏​ល្បីឈ្មោះ ក្នុងទសវត្សឆ្នាំ ១៩៩០។ ដោយ​មានឌុងពីកំណើត អ្នក​ទាំងពីរ​ទទួល​បាន​ការ​គាំទ្រយ៉ាងខ្លាំង​ពីមហាជន។ ខ្សែភាព​យន្ត​ល្បីៗ​របស់​ពួកគេ មានដូច​ជា Kids From Saolin, Shaolin Popey ។ល។

/

ថ្វីបើ​សម្ដែងជាមួយ​គ្នា​បាន​ល្អ ប៉ុន្តែ ចាប់ពីចុង​ទសវត្សឆ្នាំ​១៩៩០មក Chen Xiaolong និង Hao Shao Wen មិន​បាន​ថតកុនរួមគ្នា​ញឹកញាប់ដូច​មុន។

/

ឆ្នាំ ២០០៣ Hao Shao Wen បាន​ផ្អាក​ការថតកុន​ដើម្បីផ្ដោតអារម្មណ៍លើការសិក្សា។ ឆ្នាំ ២០០៨ Hao Shao Wen បាន​ចូលរៀននៅមហាវិទ្យា​ល័យ Tamkang តៃវ៉ាន់។ ឆ្នាំ ២០០៩ បុរស​នេះបាន​បង្ហាញខ្លួន​ក្នុងខ្សែភាព​យន្ត​ជាថ្មី ប៉ុន្តែចាប់ពីពេលនោះមក មិនទាន់មានខ្សែភាព​យន្ត​ណាមួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ដូច​បណ្ដា​រឿង​សៅលិននោះទេ ក្រៅតែពីរឿង You Are The Apple of My Eye។

/

ចំណែក Chen Xiaolong វិញ នៅតែបន្ត​បង្ហាញ​អំពីភាពអស្ចារ្យ​របស់​ខ្លួនក្នុងសិល្បៈ តាមរយៈខ្សែភាពយន្ត Shao Nian Bao Qing Tian (យុវវ័យ​របស់​ប៉ៅចិន) ដែលកម្លោះនេះសម្ដែងជាតួអង្គ Zhan Zhao និងរឿង យុវវ័យ​របស់​វ៉ាងហ្វ៊ីហុង។ល។

/

ឆ្នាំ ២០០៣ Chen Xiaolong ទៅសិក្សានៅអាមេរិក រយៈពេល ៤ឆ្នាំ។ ពេលត្រឡប់មកវិញ គាត់បាន​ចូលរួមសម្ដែងក្នុងខ្សែភាពយន្ដ​រឿង IP-Man 2។ ក្រៅពីនេះ តារាសម្ដែងនេះក៏បានចូលរួមក្នុង​កម្មវិធីជាច្រើន​របស់​ទូរទស្សន៍​ផងដែរ។

/

/

/

Chen Xiaolong ធ្លាប់​ត្រូវ​បានគេគិតថា​ នឹងអាច​ដើរ​តាមផ្លូវ​របស់ លី លីនជា ប៉ុន្តែ គាត់ប្រាប់ថា ខ្លួនចង់ធ្វើការនៅក្រៅឆាកវិញ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ VNEX